ហេតុ​អ្វី​អ្នកមាន​ជំងឺ​បេះដូង មិន​ត្រូវ​អង្គុយ​ច្រើនពេក​?

ហេតុ​អ្វី​អ្នកមាន​ជំងឺ​បេះដូង មិន​ត្រូវ​អង្គុយ​ច្រើនពេក​?

​អ្នកជំងឺ​បេះដូង មិនគួរ​អង្គុយ​យូរ​ពេក​នោះ​ទេ​។ មិនគួរ​អង្គុយ​យូរពេក ក៏​ព្រោះតែ​វា​អាច ធ្វើឲ្យ​សុខភាព​របស់អ្នក កាន់តែ​ទ្រុធ​ទ្រោមៗ ដោយ​មិន​ដឹង​មូលហេតុ​។ ជា​ការពិត​ណាស់ អ្នកជំងឺ​បេះដូង​ទាំងអស់ ត្រូវតែ​ឧស្សាហ៍​ងើបឈរ ឬ​ធ្វើ​ចលនា​ចុះឡើង ឲ្យបាន​ញឹកញាប់ អំឡុង​ពេល​អង្គុយ​ធ្វើការ មើល​ទូរទស្សន៍ ឬ​បើកឡាន ... ដើម្បី​គេច​ផុត​ពី​បញ្ហា​សរសៃឈាម​បេះដូង​។​

​ការសិក្សា​ជា​ច្រើន មិន​បាន​បង្ហាញ​ច្បាស់​អំពី មូលហេតុ​ដែល​ធ្វើឲ្យ​សុខភាព​បេះដូង​អ្នក កាន់​ចុះខ្សោយ​នោះទេ ប៉ុន្តែ ពួកគេ​បាន​ពន្យល់​ប្រាប់ថា ការ​អង្គុយ​យូរ ពិតជា​មិនល្អ​ទាល់តែសោះ សម្រាប់​អ្នកមាន​ជំងឺ​បេះដូង​។​

​ដូច្នេះ សម្រាប់​អ្នកមាន​ជំងឺ​បេះដូង ប្រការ​ល្អ​បំផុត ដើម្បី​ថែរក្សា​បេះដូង​ឲ្យមាន​សុខភាព​ល្អ គឺ​ការ​ហាត់ប្រាណ​តិចៗ និង​ទៀងទាត់ របប​អាហារ​ផ្តល់​នូវ​សុខភាព​ល្អ និង​ការ​បន្ធូរ​សម្ពាធ ឬ​ស្ត្រេ​ស​ជា​ដើម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។