មូលដ្ឋាន​ទ័ពអាកាស​ឥណ្ឌា​នៅ​ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​រង​ការវាយប្រហារ​ពី​ក្រុម​ខ្មាន់កាំភ្លើង​

ញ៉ូ​វ​ដេលី​៖​ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការវាយប្រហារ​លើ​មូលដ្ឋាន​កងទ័ពអាកាស របស់​ប្រទេស​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នា​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ Punjab ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍​ក្នុង​ឥណ្ឌា​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦​។​

​យោងតាម​ប្រ​ភ​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​២​នាក់ បាន​ស្លាប់ និង​ប្រហែលជា ២​ឬ​៣​នាក់​ទៀត កំពុងតែ​ស្ថិតនៅក្នុង​អគារ ក្នុង​មូលដ្ឋាន​កងទ័ពអាកាស​។ បើតាម​ការ​កត់ចំណាំ សកម្មភាព​វាយប្រហារ​នេះ គឺមាន​លក្ខណៈ​ដូចគ្នា ទៅនឹង​ការ​ឆ្មក់​វាយប្រហារ​ពី សំណាក់​ក្រុម​ឧទ្ទាម​កាលពី​ឆ្នាំមុន ដោយមាន​មនុស្ស ៩​នាក់​បាន​ស្លាប់ ហើយ​រដ្ឋាភិបាល​ឥណ្ឌា បាន​ស្ដីបន្ទោស​ថា​ជាការ​វា​ប្រហារ​នោះ​គឺជា​ក្រុម​ជន​ជ្រៀត​ជ្រែង ចេញ​មកពី​ប្រទេស​ប៉ា​គី​ស្ថាន​៕

មូលដ្ឋាន​ទ័ពអាកាស​ឥណ្ឌា​នៅ​ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​រង​ការវាយប្រហារ​ពី​ក្រុម​ខ្មាន់កាំភ្លើង​
មូលដ្ឋាន​ទ័ពអាកាស​ឥណ្ឌា​នៅ​ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​រង​ការវាយប្រហារ​ពី​ក្រុម​ខ្មាន់កាំភ្លើង​