អ្នកទោស​ខ្មែរ​២​នាក់ ​ត្រូវ​​អាជ្ញាធរ​ថៃ​​ប្រគល់​​ឱ្យ​អាជ្ញាធរ​​កម្ពុជា

ខេត្ត​ឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​​បាន​ធ្វើការ​ប្រគល់​​អ្នកទោស​ខ្មែរ​​​​២​នាក់​ឱ្យ​ខាង​អាជ្ញាធរ​កម្ពុជា​​​វិញ​ ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​​ជាំ
សា​ងាំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មក​រា ​២០១៦ ​ដែល​ត្រូវ​​អាជ្ញាធរ​ថៃ​ចោទ​ពី​បទ​ឆ្លង​ដែន​​កាប់​ឈើ​ដោយ​ខុសច្បាប់​ដែល​កើតឡើង​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ​។

បើ​តាម​អ្នកទោស​ខ្មែរ​២​នាក់នោះ​ឱ្យ​​ដឹង​ថា កន្លង​មក​ ខ្លួន​បានដឹង​បានឮ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​​​តាម​កា​សែត ​​និងនៅ​តាម​ទូរ​ទស្ស
​ដែលពលរដ្ឋ​ខ្មែរ​ ត្រូវ​ក្រុម​ទាហាន​បាញ់​ស​ម្លាប់​បាត់បង់​​ជីវិត និងរង​របួស​ចាប់ខ្លួន​ដាក់គុក តែ​ដោយសារ​មាន​ជីវភាព​ទាល់​ក្រ​ពេក​ទើបពួកគាត់សម្រេច​ចិត្ត​ឆ្លង​​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃរុករក​កាប់​ឈើ​គ្រ​ញួ​ងឱ្យ​​មក​លក់​ឱ្យ​​ក្រុម​ឈ្មួញ​ខ្មែរ​បានកម្រៃ​ខ្លះ​ ដើម្បី​ចិញ្ចឹម​ជីវិត​​ក្នុង​ក្រុម​គ្រួសារ ​។

អ្នកទោស​​បាន​​បន្ត​ថា ក្នុង​នោះ​នៅ​ទីតាំង​កន្លង​កាប់​ឈើ​នោះ​​ ក៏​​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ ​​ច្រើន​ក្រុម ​បាន​នាំ​​គ្នា​ខំប្រឹង​ប្រែង​កាប់​​អ្នកខ្លះ​កំពុង​តែ​ជញ្ជូន​ឈើ​ ស្រាប់តែ​មាន​ក្រុមទាហាន​ថៃ​បាញ់​ស្រោច​មក​លើ​ពលរដ្ឋ​ជា​ច្រើន​គ្រាប់​ បណ្តាល​​ឱ្យ​មាន​អ្នកខ្លះ​ស្លាប់ និង​រង​របួស ហើយត្រូវគេ​ចាប់ខ្លួនបានតែម្តង ​កាលពី​រសៀល​ថ្ងៃ​ទី​១៩​ វិច្ឆិកា ​២០១៤ ​កន្លង​ទៅ​នេះ​ ។