សាពូន មីដាដា រំភើបចិត្តដោយ​សារ​កូន​ស្រី​

​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ដែល​ស្ងាត់​ឈ្មោះ និង​ធ្លាក់​ប្រជាប្រិយភាព​លោក​សាពូន មីដាដា បាន​វិលត្រឡប់​ចូលមក​កាន់​ពិភព​សិល្បៈ​របស់ខ្លួន​វិញ ជាមួយនឹង​គ្រួសារ​របស់លោក គឺ​អ្នកនាង សឿ សុធា​រ៉ា និង​កូនស្រី​ម្នាក់​របស់លោក សាពូន ដា​រ៉ា​ភិ​មាន (​ភាគច្រើន​គេ​ស្គាល់​ត្រឹម ដា​រ៉ា​ភិ​មាន​) ។ ការវិលត្រឡប់​នេះ គឺ​លោក និង​ភរិយា ព្រមទាំង​កូនស្រី​វ័យ ៥ ឆ្នាំ​របស់លោក ត្រូវបាន​អញ្ជើញ ឲ្យ​ចូលរួម​ក្នុងការ​សម្ដែង​រឿង​មួយ​នោះ​ជាមួយគ្នា ដោយ​ក្នុងនោះ មីដាដា បាន​បង្ហើប​ថា កូនស្រី របស់ខ្លួន​មាន​និស្ស័យ​សិល្បៈ​កាត់​មក​ឪពុកម្ដាយ ។​

សាពូន មីដាដា រំភើបចិត្តដោយ​សារ​កូន​ស្រី​

​បើតាម​ការសរសេរ​ប​ង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក មីដាដា ផ្ទាល់ លោក​បាន សរសេរ​នូវ​សារ​ជា​ភាសា​ខ្មែរ​ថា «​កូនស្រី​ពួក​ខ្ញុំ​កាន់តែ​ធំ​ហើយ មាន​និស្ស័យ​សិ​ល្បះ​កាត់​មក​ឱ​ពុក ម្តាយ​…. ពុក​សូម​ជូនពរ​កូនស្រី​សម្លាញ់ មាន​អនាគត​ត្រចះត្រចង់​ត្រដែតត្រដឹម​លើ​វិស័យ​សិល្បៈ ណា​កូន​ណា​….» ។ ការបញ្ជាក់​របស់ មីដាដា បែបនេះ គឺ​បន្ទាប់ពី​លោក និង​ក្រុមគ្រួសារ បាន​ចូល រួម​ដើរតួ​ក្នុង​រឿង​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នា​សម័យ ប៉ុល ពត ដែល​ធ្វើ​ឲ្យ​លោក​បាន​សង្កេត និង​ឃើញ​នូវ​សមត្ថភាព​ក្នុងការ​សម្ដែង​របស់​កូនលោក ។​

សាពូន មីដាដា រំភើបចិត្តដោយ​សារ​កូន​ស្រី​

​នៅក្នុង​សាច់រឿង​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នា​សម័យ ប៉ុល ពត នោះ សាពូន ដា​រ៉ា​ភិ​មាន ត្រូវតម្រូវ​ឲ្យ​សម្ដែង​ជា​កុមារី​ម្នាក់ ដែល​រស់នៅក្នុង​ទិដ្ឋភាព​នៃ​ពិភព​ខ្មៅ​ងងឹត​នៃ​សម័យ ប៉ុល ពត ពិសេស​គឺជា​តួ​ដែល​តំណាង​ឲ្យ​កុមារ​កម្ពុជា​ជាច្រើន​នាក់ ដែល​ត្រូវ​ឃ្លាត​ពី​ភាពកក់ក្ដៅ​នៃ​ឪពុកម្ដាយ ហើយ​ប្រើ​ជីវិត​រស់នៅ​រងទុក្ខវេទនា និង​ធ្វើការ​លើស​កម្លាំង​ជាដើម ។​

សាពូន មីដាដា រំភើបចិត្តដោយ​សារ​កូន​ស្រី​

​សូមបញ្ជាក់ថា តារា​សម្ដែង​ស្រី វ័យក្មេង អាយុ ៥ ឆ្នាំ សាពូន ដា​រ៉ា​ភិ​មាន ជា​កូនស្រី​ទីមួយ នឹង​តែមួយគត់​របស់ លោក សាពូន មីដាដា និង​អ្នកនាង សឿ សុធា​រ៉ា បន្ទាប់ពី​អ្នក​ទាំង​ពីរបាន រៀបការ​ជាមួយគ្នា​អស់​រយៈពេល ៩ ឆ្នាំ​មក​នោះ ហើយ​ក្រោយ​ការរៀប​ការ​ប្រជាប្រិយភាព​របស់​អ្នក ទាំងពីរ​ក៏​ចាប់ផ្ដើម​ធ្លាក់ចុះ តែ​ពេលនេះ​គ្រួសារ​អ្នកសិល្បៈ​មួយ​នេះ បាន​ចូលមក​ប្រឡូក​ក្នុង​វិស័យ សិល្បៈ ដើម្បី​ប្រមូលយក​ប្រជាប្រិយភាព និង​ទីផ្សារ​របស់ខ្លួន​ឡើងវិញ​ហើយ ៕ ខេមរា​
សាពូន មីដាដា រំភើបចិត្តដោយ​សារ​កូន​ស្រី​

សាពូន មីដាដា រំភើបចិត្តដោយ​សារ​កូន​ស្រី​