មេក្រុម F4 តៃវ៉ាន់ ទៅ​ដេក​ផ្ទះ​របស់​តារា​ស្រី រ៉ូ​ប៊ី លីន​?​

យោងតាម​ទស្សនា​វ​ដ្តី «Next» បា​ន្យ​ដឹងថា នៅក្នុង​រាត្រី​នៃ​ពិធី​ជួបជុំ​មួយ​ដែល​រៀបចំ​ដោយ​ក្រុម​តារា សម្តែង​ស្រី​ជើងចាស់​តៃវ៉ាន់​ល្បីៗ​ជាច្រើន​រូបនោះ គឺមាន​ការចាប់អារម្មណ៍​ខ្លាំង​ដោយសារ​ការចូលរួម​ពី​សំណាក់​​លោក តៅ ម៉េង​ស៊ឺ ដែល​តួ​សម្តែង​ប្រុស​ដ៏​ល្បីឈ្មោះ​នៅក្នុង​រឿង F-4 ។​លោក តៅ ម៉េង​ស៊ឺ មានឈ្មោះ​ពិត យាន ឆឹង​ស៊ូ ហៅ (Jerry) ដែលមាន​វ័យក្មេង​ជាងគេ​ក្នុងចំណោម ភ្ញៀវ​ដែល​បាន​ទៅ​ចូលរួម ។

មេក្រុម F4 តៃវ៉ាន់ ទៅ​ដេក​ផ្ទះ​របស់​តារា​ស្រី រ៉ូ​ប៊ី លីន​?​

មិនតែប៉ុណ្ណោះ​លោក តៅ ម៉េង​ស៊ឺ ត្រូវបាន​អនុញ្ញាតិ​ឲ្យ​អង្គុយ​នៅលើ​កៅអី​ភ្ញៀវ កិត្តិយស​ផងដែរ ។ រហូតដល់​ម៉ោង ១០ កន្លះ​យប់ ទើប​គេ​ឃើញ​នាង រ៉ូ​ប៊ី លីន (Ruby Lin) មកដល់​ក្រោយ​គេ ហើយបន្ទាប់ពី​សម្តែង​ការគួរសម​ជាមួយនឹង​ភ្ញៀវ​ដែល​មកដល់​មុនៗ​រួចមក​នាង​បានមក​អង្គុយ​នៅក្បែរ​លោក តៅ ម៉េង​ស៊ឺ តែម្តង ។ បន្ទាប់មកទៀត​អ្នក​ទាំងពីរ​ហាក់ដូចជា​មាន​ភាពស្និទ្ធស្នាល​ខុស​ប្រក្រតី ។

មេក្រុម F4 តៃវ៉ាន់ ទៅ​ដេក​ផ្ទះ​របស់​តារា​ស្រី រ៉ូ​ប៊ី លីន​?​

រហូតដល់​ម៉ាង ១ រំលងអធ្រាត្រ​ទើប​កម្មវិធី​ជួបជុំគ្នា​នោះ​ត្រូវ​បញ្ចប់​ក្នុង​បរិយាកាស​សប្បាយរីករាយ ហើយ​ភ្ញៀវ​ដែល​បាន​ចូលរួម នាំគ្នា​វិលត្រឡប់​ទៅផ្ទះ​រៀងៗខ្លួន ដោយឡែក​តែ​លោក តៅ ម៉េង​ស៊ឺ និង ​នាង រ៉ូ​ប៊ី លីន ​ត្រូវបាន​គេ​ថត​ពេល​កំពុង​បរិភោគ​អាហារ និង ជជែក​គ្នា ហើយ​ថែមទាំង​មាន​ញ៉ាំ​ស្រា​ទៀត រហូត​ស្រវឹង​រៀងខ្លួន​រួច​ឡើង​តាក់ស៊ី​តែមួយ​ទៅ​ទាំងពីរ​នាក់ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​បានឃើញ​អ្នក​ទាំងពីរ​ចូលទៅ​ផ្ទះល្វែង​របស់​នាង រ៉ូ​ប៊ី លីន ជាមួយគ្នា​ទៀត ។ ​

មេក្រុម F4 តៃវ៉ាន់ ទៅ​ដេក​ផ្ទះ​របស់​តារា​ស្រី រ៉ូ​ប៊ី លីន​?​

មេក្រុម F4 តៃវ៉ាន់ ទៅ​ដេក​ផ្ទះ​របស់​តារា​ស្រី រ៉ូ​ប៊ី លីន​?​

យ៉ាងណាក្តី អ្នកនាំពាក្យ​របស់​នាង រ៉ូ​ប៊ី លីន ក៏បាន​ចេញមុខ​បកស្រាយ​ដែរ​ថា ដោយសារតែ​ពេលនោះ យប់​ខ្លាំងពេក​ទើប​លោក Jerry សុំ​ស្នើ​ជូន​នាង​ទៅផ្ទះ ហើយ​អ្នក​ទាំងពីរ​គ្រាន់តែ​ជា​មិត្តភក្តិ​ប៉ុណ្ណោះ។ ​ព្រលឹម​ស្រាងៗ​នៃ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥ តារា​សម្តែង​តៃវ៉ាន់​មួយរូប​ទៀត​គឺ​នាង ស៊ូ រ៉ួ​ស​ស៊ន ហៅ​ (Vivian) បាន​បង្ហោះ​រូបថត​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង គឺ​រូបថត​លោក តៅ ម៉េង​ស៊ឺ កំពុងតែ​ពកូន ដោយមាន​សរ សេរ​ថា «​ទន់ភ្លន់ និង រម្យ​ទុំ លោកពូ​នាគ​កំណាច​» ៕ គ ឡេង​

មេក្រុម F4 តៃវ៉ាន់ ទៅ​ដេក​ផ្ទះ​របស់​តារា​ស្រី រ៉ូ​ប៊ី លីន​?​

មេក្រុម F4 តៃវ៉ាន់ ទៅ​ដេក​ផ្ទះ​របស់​តារា​ស្រី រ៉ូ​ប៊ី លីន​?​