ក្រុមហ៊ុន អាយស៊ីអ៊ី អេឡិកត្រូនិក រៀបចំពិធីជប់លៀង បុគ្គលិកប្រចាំឆ្នាំ ២០១៥

ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ ក្រុមហ៊ុន អាយ ស៊ី អ៊ី អេឡិកត្រូនិក ដែលជាក្រុមហ៊ុន ចែកចាយម៉ាស៊ីនកុំព្យួទ័រ និងឧករណ៏អេឡិកត្រូនិក គ្រប់ប្រភេទដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា  បានរៀបចំពិធីជប់លៀង បុគ្គលិកប្រចាំឆ្នាំ ២០១៥ ជូនដល់បុគ្គលិករបស់ខ្លួន ដើម្បីជាការអបអរ ក្នុងឱកាសចូលឆ្នាំ សកល ២០១៦ ដែលឈានមកដល់នាពលនេះ។ ពិធីដ៏មហោឡារឹកនេះ គឺត្រូវបានរៀបចំឡើងនៅ សណ្ឋាគារ សាន់វេ ក្រោមអធិបតីភាពរបស់លោក តាន់ ឡែន អគ្គនាយកក្រុមហ៊ុន ICE អេឡិកត្រូនិក និងភរិយា ព្រមទាំងការចូលរួម ពីសំណាក់បុគ្គលិក ចំនួនជាង ២៥០ នាក់។

តាមការបញ្ជាក់របស់ក្រុមហ៊ុន  បានអោយដឹងថា គោលបំណងសំខាន់ ដែលក្រុមហ៊ុនរៀបចំនូវកម្មវិធីនេះឡើង គឺដើម្បីជាការអបអរនៅក្នុងឱកាសចូលឆ្នាំសកល ២០១៦ និងការជួបជុំរវាងបុគ្គលិក គ្រប់ផ្នែក គ្រប់សាខាទាំងអស់ បានធ្វើការប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេស គឺចង់អោយពួកគាត់ ទាំងអស់បង្កើននូវភាពស្និទស្នាលអោយកាន់តែស្អិតរមួតថែមទៀត។ ហើយនៅក្នុងកម្មវិធីនេះដែរ ក្រុមហ៊ុន ក៏ផ្តល់នូវការចាប់រង្វាន់កាដូ អនុស្សាវរីយ៍ដល់បុគ្គលិក គ្រប់ៗគ្នាផងដែរ។ ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ២០១៥ នេះ គឺមានការចូលរួមឧបត្ថមពីក្រុមហ៊ុន APC by Schneider Electric ផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន អាយ ស៊ីអ៊ី អេឡិកត្រូនិក គឺមានសាខាបីទីតាំង ដែលកំពុងតែបំរើសេវាកម្ម ជូនដល់អតិថិជន ដែលសាខាទីមួយ ៖ អគារ 293-295 មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខ័ណ្ឌ ៧ មករាក្រុងភ្នំពេញ និងសាខាទីពីរ៖ អគារ 246Eo+E1 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខ័ណ្ឌ ដូនពេញក្រុងភ្នំពេញ ហើយនឹងសាខាទីបី៖ អគារ 61-63 ផ្លូវ 1019 សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ ក្រុងភ្នំពេញលេខទូរសព្ទ័០២៣២២២៩២៤។ ក្រុមហ៊ុន ICE អេឡិកត្រូនិក មាននាំមកនូវ ផលិតផល អេឡិចត្រូនិកម៉ាកល្បីៗ ជាច្រើនសំរាប់បំពេញតំរូវការ ដល់អតិថិជននៅកម្ពុជា ក្នុងនោះរួមមានដូចជា Dell, Lenovo, Fuji Xerox ,Sony, APC by Schneider Electric,Transcend, Cisco, Microlab, TrendNet, Microsoft(software), VMware, Synology, Linkbasic  និងម៉ាកពេញនិយមជាច្រើនទៀត៕

ក្រុមហ៊ុន អាយស៊ីអ៊ី អេឡិកត្រូនិក រៀបចំពិធីជប់លៀង បុគ្គលិកប្រចាំឆ្នាំ ២០១៥

ក្រុមហ៊ុន អាយស៊ីអ៊ី អេឡិកត្រូនិក រៀបចំពិធីជប់លៀង បុគ្គលិកប្រចាំឆ្នាំ ២០១៥

ក្រុមហ៊ុន អាយស៊ីអ៊ី អេឡិកត្រូនិក រៀបចំពិធីជប់លៀង បុគ្គលិកប្រចាំឆ្នាំ ២០១៥