កម្រង​រូបភាព​ដ៏​មាន​សុភមង្គល​របស់ សា​រ៉ា​យ ស​ក្ខ​ណា ជាមួយ​កូន និង ស្វាមី​

​ទស្សនិកជន​ប្រហែលជា​មិនទាន់​ភ្លេច​នៅឡើយ​ទេ​ចំពោះ​វត្តមាន​តារា​សម្តែង និង បង្ហាញ​ម៉ូដ​លំដាប់​ជួរមុខ​មួយ​ដួង ដែលមាន​សមត្ថភាព​ទាំង​ព្រម​ជាមួយនឹង​ទេពកោសល្យ និង រូប​សម្រស់ ដែល​អាច​ឆក់យក​បេះដូង​ទស្ស​និក​ជន​អោយ​ចាប់ចិត្ត​ដិតអារម្មណ៍​ផ្តល់​ការនិយម​ចូលចិត្ត​រហូត​ផ្តល់ឱកាស​ឱ្យ​នាង​ក្តាប់បាន​ដំណែង​ជាតា​រា​ជួរមុខ ត្រឹមតែ​រយៈពេល​ប៉​ន្មា​ន​ឆ្នាំ​ប៉ុណ្ណោះ ក្រោយពី​ចូល​សិល្បៈ​។ តារា​ស្រី​ម្នាក់​នោះ គឺ សា​រ៉ា​យ ស​ក្ខ​ណា​។

កម្រង​រូបភាព​ដ៏​មាន​សុភមង្គល​របស់ សា​រ៉ា​យ ស​ក្ខ​ណា ជាមួយ​កូន និង ស្វាមី​

​បន្ទាប់ពី​បានធ្វើឱ្យ​កក្រើក​ដល់​ភិ​ភព​សិល្បៈ​មួយ​ខ្យល់​ធំ​មិនបាន​ប៉ុន្មាន​ផង សា​រ៉ា​យ ស​ក្ខ​ណា ក៏​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​មេធាវី​រូប​សង្ហា​អណិកជន​មកពី​អាមេរិក​យ៉ាង​អធិកអធម​កាលពី​ថ្ងៃទី ១២ ធ្នូ ២០១៣ កន្លងទៅ​នេះ ហើយក៏​បាន​ដឹក​ដៃ​គ្នា​ទៅ​សាង​ស្នេហ៍​ដ៏​មាន​សុភមង្គល​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ដែល​រហូតមកទល់​​ពេលនេះ​នាង​សម្រាល​បានកូន​ស្រី​មួយ​គួរឱ្យ​ស្រលាញ់​ធ្វើជា​ចំណង​ស្នេហ៍​ហើយ​។

កម្រង​រូបភាព​ដ៏​មាន​សុភមង្គល​របស់ សា​រ៉ា​យ ស​ក្ខ​ណា ជាមួយ​កូន និង ស្វាមី​

​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ក្រោយពី​រៀបការ​រួច រហូត​ទទួលបាន​កូនស្រី​មួយ​ធ្វើជា​ចំណងដៃ​នេះ សា​រ៉ា​យ ស​ក្ខ​ណា ពិតជា​ធ្វើឱ្យ​គ្រប់គ្នា​មិន​លាន់មាត់​សរសើរ​មិនបាន​នោះឡើយ ចំពោះ​ជោគវាសនា​របស់​តារា​សិល្បៈ​មួយរូប​នេះ ព្រោះតែ​រូបនាង ទទួលបាន​ស្វាមី​ជា​បុរស​រូប​សង្ហា ហើយ​ថែមទាំង​ចេះ​ថ្នាក់ថ្នម​ស្រឡាញ់​លោង​លោម​រូបនាង មិនឱ្យ​មាន​ទាស់​ខ្នក់ចិត្ត​ម្តងណា​ឡើង ហើយ​ជា​ញយ​ដង គេ​តែងតែ​ឃើញ​តារា​សម្បុរ​ស្រអែម​ស្រស់​ម្នាក់នេះ ធ្វើការ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​របស់​នាង​ជាមួយនិង​ស្វាមី ជាពិសេស​ជាមួយនឹង​កូនស្រី​សំណព្វចិត្ត​របស់​នាង នៅលើ​ទឹកដី​ស៊ីវីល័យ​សហរដ្ឋអាមេរិក​ប្រកបដោយ​សុភមង្គល និង​មាន​សេចក្តីសុខ​ជាទីបំផុត​។

កម្រង​រូបភាព​ដ៏​មាន​សុភមង្គល​របស់ សា​រ៉ា​យ ស​ក្ខ​ណា ជាមួយ​កូន និង ស្វាមី​

​ខាងក្រោយ​នេះ គឺជា​កម្រង​រូបភាព​របស់ សា​រ៉ា​យ ស​ក្ខ​ណា ជាមួយ​ស្វាមី ព្រមទាំង​កូនស្រី​ដ៏​ជាទី​ស្រឡាញ់​របស់​​នាង​៕ ភូមិន្ទ​