ចំណោម​ប្រទេស​៧០ កម្ពុជា​ស្ថិតនៅ​ចំណាត់​ទី​៦៩ ស្តីពី​កម្រិត​អ្នកចេះ​ប្រើប្រាស់​ភាសា​អង់គ្លេស​

​ភាសា​អង់គ្លេស គឺជា​ភាសា​មួយ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជាស​កល​។ បើទោះជា​ភាសា​អង់គ្លេស មិនមែនជា​ភាសា​ទី​១ របស់​កម្ពុជា រយៈពេល​១​ទសវត្ស​ន៍​ចុងក្រោយ​នេះ ការបណ្តុះបណ្តាល និង​ការ​អភិ វ​ឌ្ឍ​នៃ​ភាសា​នៅ​កម្ពុជា មានការ​រីកចម្រើន គួរកត់សម្គាល់​។ តែបើ​ប្រៀបធៀប​ទៅ​បណ្តា​ប្រទេស​ផ្សេង ទៀត​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ដូចគ្នា អ្នកប្រើប្រាស់​ភាសា​កម្ពុជា​នៅមានកម្រិត​ទាប​ជាងគេ នៅឡើយ​នោះទេ​។​

​យោងតាម​ការធ្វើ​ចំណាត់ថ្នាក់​របស់ EF English Proficiency Index កម្ពុជា ស្ថិតនៅក្នុង​ចំណាត់​លេខ ៦៩ ក្នុងចំណោម​ប្រទេស​៧០ ស្តីពី​កម្រិត​នៃ​ការប្រើប្រាស់​ភាសា​អង់គ្លេស​ប្រចាំឆ្នាំ​២០១៥​។ ចំណាត់ នេះ មានន័យថា​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់​កម្ពុជា ស្ថិតនៅក្នុង​កម្រិត​មួយ​ទាប​បំផុត​។​

​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ការបែងចែក​ចំណាត់​នៃ EF English Proficiency Index កម្ពុជា ក៏​នៅតែ​ស្ថិតនៅក្នុង​លំដាប់​ទាប​ជាងគេ​ដដែល​។ ក្នុងនោះ សិង្ហ​បុរី ស្ថិតនៅ​លំដាប់ ១២, ម៉ាឡេស៊ី ស្ថិតនៅ​លំដាប់ ១៤, វៀតណាម ស្ថិតនៅ​លំដាប់ ២៩, ឥណ្ឌូនេស៊ី ស្ថិតនៅ​លំដាប់​៣២​និង​ថៃ ស្ថិតនៅ​លំដាប់​៦២​។

EF English Proficiency Index គឺជា​ការធ្វើ​ចំណាត់ថ្នាក់​នៃ​កម្រិត​អ្នកប្រើប្រាស់​ភាសា​អង់គ្លេស​ដ៏​ធំ បំផុត​របស់​ពិភពលោក ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន Education First Language​។ ការធ្វើ​ចំណាត់ នេះ ផ្អែកទៅលើ​អ្នក​ដែល ចូលរួម​ធ្វើតេស្ត​សមត្ថភាព​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​ស្ថាប័ន​នេះ នៅតាម​ប្រទេស​នីមួយៗ​។

​បើទោះបីជា​ចំណាត់ថ្នាក់​នេះ អាច​នឹងមាន​លក្ខណៈ​លំអៀង ពោលគឺ​វា​មិន​តំណាង​ឲ្យ​ប្រជាជន​នៅក្នុង ប្រទេសមួយ​ទាំងមូល​ក៏ដោយ វា ក៏​នៅតែ​ជា​ចំណែក​មួយ​ក្នុងការ​បង្ហាញ​ពី​កម្រិត​នៃ​អ្នកប្រើប្រាស់​ភាសា​អង់គ្លេស​ផងដែរ​៕