បារាំង​បញ្ជា​ទិញ​យន្តហោះ​ដឹក​សម្ភារៈ​បរិក្ខារ​យោធា​ពី​អា​មេ​រិ​ក​៤​គ្រឿង​ តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​

​សារព័ត៌មាន​សិង្ហ​បុរី​ Channel​ News​ Asia​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ថា​ រដ្ឋាភិបាល​បារាំង​បាន​បញ្ជា​ទិញ​យន្តហោះ​ដឹក​សម្ភារៈ​បរិក្ខារ​យោធា​ប្រភេទ​ Lockheed​ Martin​ C-130J​ Super​ Hercules​ ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចំនួន​៤​គ្រឿង​ សម្រាប់​បម្រើ​ឲ្យ​ការ​ធ្វើ​ទំនើប​កម្មវិស័យ​ដឹក​ជញ្ជូន​សម្ភារៈ​បរិក្ខារ​យោធា​របស់​បារាំង​ ដែល​មាន​តម្លៃ​សរុប​ជិត​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លោក​ Jean-Yves​ Le​ Drian​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ កាលពី​ថ្ងៃ​សុក្រ​ ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​ថា​ សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​លក់​យន្តហោះ​ប្រភេទ​ Lockheed​ Martin​ C-130J​ Super​ Hercules​ ដល់​បារាំង​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ហើយ​បារាំង​ពិតជា​បាន​យល់ព្រម​ទិញ​យន្តហោះ​ប្រភេទ​នេះ​ចំនួន​៤​គ្រឿង​ពី​អា​មេ​រិ​ក​ប្រាកដ​មែន​ ដែល​មាន​តម្លៃ​សរុប​៦៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​យន្តហោះ​ប្រភេទ​ Lockheed​ Martin​ C-130J​ Super​ Hercules​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ សហរដ្ឋអាមេរិក​ មានមុខ​ងារ​សំខាន់​សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​បរិក្ខារ​យោធា​យ៉ាង​មាន​ប្រសិទ្ធភាព​ ដែល​ជាទី​ពេញ​និយម​របស់​កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​ ៕​

បារាំង​បញ្ជា​ទិញ​យន្តហោះ​ដឹក​សម្ភារៈ​បរិក្ខារ​យោធា​ពី​អា​មេ​រិ​ក​៤​គ្រឿង​ តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​ បារាំង​បញ្ជា​ទិញ​យន្តហោះ​ដឹក​សម្ភារៈ​បរិក្ខារ​យោធា​ពី​អា​មេ​រិ​ក​៤​គ្រឿង​ តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​