រឿង សា​រ័ត្ន​សន្លប់​ទឹក​ទី ៤

ភ្នំពេញ:     ​ភ្នំពេញ​:​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​ជើងឯក​ស៊ីម៉ង់​អូដ្ឋ​លើស​ង្វៀន TIFFY ARENA របស់ TV5 យប់​ថ្ងៃទី​២មករា​អ្នក​ប្រដាល់​ថៃ Yorth Sing បាន​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​រឿង សា​រ័ត្ន​ក្លិប​ទ៎​ព​ឆ័​ត្រ​យោង​៩១១​ឲ្យ​សន្លប់​នៅ​ទឹក​ទី ៤ ។​

​    ​ការបរាជ័យ​នេះ​ធ្វើ​ឲ្យ​សា​រ័ត្ន​បាត់បង់​ឱកាស​ដើម្បី​បាន​ឡើង​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​សា​រ័ត្ន​នៅ​សល់​មួយ​ប្រកួត​ទៀត​តែមួយ​ប្រកួត​នោះ​ទោះបី​ចាញ់ ឬ ឈ្នះ​ក៏​ហាលអាវ​ដែរ ។​ចំពោះ​អ្នក​ប្រដាល់​ថៃ Yorth Singវិញ ២ ប្រកួ​ត​ឈ្នះ ១ ប្រកួ​ត​ចាញ់​មួយ​ប្រកួត​ហើយ​គេ​នៅសល់​មួយ​ប្រកួត​ទៀត​ដេ​ល​មួយ​ប្រកួត​នោះ​បើ​គេ​ឈ្នះ​ បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែបើ​ចាញ់​គឺ​ហាលអាវ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ឈ្នះ​ម៉ន ចាន់​តា​រ៉ា​ ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ ។​

​    ​សុវណ្ណ ២ ប្រកួត​ឈ្នះ​ទាំង ២ ប្រកួត​គេ​មាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ឯ តា​រ៉ា​ឈ្នះ ១ប្រកួត​ចាញ់ ១ ប្រកួត​គេ​នៅសល់​មួយ​ប្រកួត​ទៀត​ជាមួយ Yorth Sing បើ​នរណា​ឈ្នះ​បាន​ឡើង នរណា​ចាញ់​គឺមាន​ តែ​ហាលអាវ ។​

+​ឡៅ ផា​នាថ​រត់​ពេញ​សង្វៀន SEA-TV

​    ​ភ្នំពេញ​:​លើស​ង្វៀន SEA-TV រសៀល​ថ្ងៃទី​២​មករា​អ្នក​ប្រដាល់​ឡៅ ផា​នាថ​ក្លិប​ម្កុដ​រាជសីហ៍​ត្រូវ​អ្នក​ប្រដាល់​ ធា នុ​រាជ​ក្លិប​ពោធិ៍​ជ័យ​កីឡា​ដេញ​វ៉ៃ​រត់​ពេញ​សង្វៀន K-Cement របស់ SEA-TV ។​

​    ​ក្នុងការ​ប្រកួ​ត ៥ ទឹក​នោះ​ធា នុ​រាជ​ជា​អ្នក​វ៉ៃ ឯ ផា​នាថ​ជា​អ្នកការពារ និង រត់ ។ តែ​គេ​ប្រកួត​បាន​៥​ទឹក​ដែរ​ដោយសារ​ធា នុ​រាជ​បន្ធូរដៃ​ឲ្យ ។​

​    ​ម៉ន រ៉ៃ​យ៉ា​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ឈ្នះ​គុន សំណង​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។ យុគ យក្ស​ខួច​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង ផើ្ដ​ួ​ល​អ្នក​ប្រដាល់​សែត ប៊ូ​កើត​ក្លឹប​ដួង​ សែន​សុខ​គុន​ខ្មែរ​នៅ​ទឹក​ទី ៣​ដោយ​វ៉ៃ​ឲ្យ​រប​យស ៣ កន្លែង​ហើយ​ត្រូវ​ពេទ្យ​បញ្ឈប់ ។​

​    ​សំរាំង ភក្ដី​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ផ្ដួល​អ្នក​ប្រដាល់​សែម ឆ​វ័​ន្ដ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ប្រើ​ជង្គង់​ឲ្យ​សន្លប់​នៅ​ទឹក​ទី ៣ ដែរ ។​