លោក ញៀន សុធី៖ សម្រាកការប្រកួតសង្វៀន EXPERT ដោយសារតែបញ្ចប់កុងត្រានឹងគ្នា

ភ្នំពេញ៖ លោកញៀន សុធី អ្នកគ្រប់គ្រង កម្មវិធីប្រដាល់របស់ SEATV បានឲ្យដឹងថា សង្វៀន EXPERT សម្រាប់ព្រឹកថ្ងៃសៅរ៍ ត្រូវបានបិទហើយ ដោយសារតែផុតកុងត្រា ជាមួយក្រុមហ៊ុន EXPERT ហើយក្រុមហ៊ុន ក៏មិនបន្តជាមួយ យើងទៀតដែរ។ លោកបានបន្តថា សង្វៀន SEATV ពេលព្រឹកថ្ងៃសៅរ៍នេះ គ្រាន់តែបិទបណ្ដោះអាសន្ន តែប៉ុណ្ណោះ ព្រោះរូបលោក និងក្រុមការងារកំពុងខិតខំ ស្វែងរកអ្នកឧបត្ថម្ភថ្មី ដើម្បីមកបន្តឡើងវិញ។

លោកបានបន្ថែមទៀត បន្ទាប់ពីបិទបណ្ដោះអាសន្នសង្វៀន EXPERT មានព័ត៌មានមួយចំនួនបាន ចុះព័ត៌មានមិនពិត ចំពោះសង្វៀន EXPERT និងស្ថានីយ៍ទូរទស្សន៍ SEATV ដែលជាបង្ខួចឈ្មោះ យ៉ាងខ្លាំងដល់ក្រុមហ៊ុន EXPERT និងស្ថានីយ៍របស់លោក។ ខាងក្រុមហ៊ុនEXPERT គេបញ្ចប់កុងត្រាទេ មិនបានដកកុងត្រាឡើយ ដោយសារតែ ការចំណាយ របស់ក្រុមហ៊ុនកំណត់ រយៈពេល ៦ខែតែប៉ុណ្ណោះ។

សព្វថ្ងៃនេះ សង្វៀន SEATV កម្មពិធីប្រកួតទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ទស្សនិកជនជាច្រើន ថែមទទួលស្គាល់ពីម្ចាស់ឧបត្ថម្ភលើក សេចក្តីជំនឿ និងសេចក្តីទុកចិត្តទៀតផង។ ទោះជាយ៉ាងណាក៏លោកកំពុងតែ សម្លឹងទៅរកការធ្វើប្រដាល់ របៀបទេសចរណ៍ (ប្រដាល់តាមខេត្ត) ដោយដើរប្រកួតឲ្យ បានគ្រប់ខេត្ត-ក្រុង តែលោកកំពុងពិនិត្យ ទៅលើទំហំនៃការឧបត្ថម្ភសិន ហើយគម្រោងឆ្នាំ ២០១៦ នឹងធ្វើដំណើរទៅខេត្តរតនគិរី ,ខេត្តកំពង់ចាម និងខេត្តសៀមរាប។

លោកបានបញ្ជាក់ថា សង្វៀន SEATV ធ្លាប់បានសហការជាមួយ ក្រុមហ៊ុនស្រាបៀរកម្ពុជា ក្នុងឆ្នាំ ២០១៥ រៀបចំការប្រកួតនេះ ហើយទទួលបានជោគជ័យល្ អប្រសើរខ្លាំងណាស់ ដោយមានការគាំទ្រពីសំ ណាក់ទស្សនិកជន តាមខេត្តដែលក្រុមការងារ រៀបចំនេះតែម្តង។ សង្វៀន SEATV មាន ៥ មានមួយសង្វៀន ត្រូវបញ្ចប់ដែរ ចំពោះសង្វៀនទាំង ៥ រួមានៈ សង្វៀន EXPERT សម្រាប់ព្រឹកថ្ងៃសៅរ៍ ,សង្វៀន K-Cement រសៀលថ្ងៃសៅរ៍ , សង្វៀន Ganzberg ព្រឹកថ្ងៃអាទិត្យ , សង្វៀន Cambodia Beer រសៀលថ្ងៃអាទិត្យ និងសង្វៀន Black Cat សម្រាប់យប់ ថ្ងៃអាទិត្យ ៕

លោក ញៀន សុធី៖ សម្រាកការប្រកួតសង្វៀន EXPERT ដោយសារតែបញ្ចប់កុងត្រានឹងគ្នា