Q&A : នាង​ខ្ញុំ​មាន​សិច​ជាមួយ​ស្វាមី មិនសូវមាន​ទឹករំអិល និង មានការ​ឈឺចាប់ តើ​ម​មកពី​ឈានចូល​ដល់​វ័យ​កណ្តាល​មែន​ឬទេ ?

​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ទាក់ទង​ទៅនឹង​បញ្ហា​ផ្លូវភេទ ។ ចង់​ជម្រាប​សួរថា ពេល​នាង​ខ្ញុំ​មាន​សិច​ជាមួយ​ស្វាមី​ម្តងៗ​ច្រើនតែ​មិនសូវមាន​ទឹករំអិល ធ្វើឱ្យ​ពិបាក​ស៊ក​បញ្ចូល ហើយ​ពេល​ដល់​ដំណាក់កាល​ស៊ក​បញ្ចូល​ម្តងៗ​ធ្វើឱ្យ​នាង​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ឈឺ​ខ្លាំង ។

តើ​នេះ​ដោយសារ​នាង​ខ្ញុំ​ជិត​ឈានចូល​វ័យ​កណ្តាល​មែន​ទេ ? ព្រោះ​នាង​ខ្ញុំ​ធ្លាប់​អាន​សៀវភៅ​មួយ​សរសេរថា ស្ត្រី​ដែល​ឈានចូល​វ័យ​កណ្តាល​នឹង​មិនមាន​ទឹករំអិល ប៉ុន្តែ​នាង​ខ្ញុំ​មាន​អាយុ​មិនទាន់​ដល់​វ័យ​កណ្តាល គឺ​អាយុ​ទើបតែ​ឈានចូល​ក្បាល​សាម ហេតុអ្វី​បានជា​ឆាប់​ឈានចូល​វ័យ​កណ្តាល​ម្ល៉េះ ? តើ​ធ្វើ​ដូ​ម្តេច​ទើប​ដឹងថា ខ្លួនឯង​ឈានចូល​ដល់​វ័យ​កណ្តាល តើ​ត្រូវ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ឬទេ ?

​ចម្លើយ ៖ តាម​ធម្មតា​វ័យ​កណ្តាល​គឺ​ចាប់ផ្តើម ពី​អាយុ ៤០-៥៣ ឆ្នាំ ។ វ័យ​កណ្តាល​ជា​វ័យ​ដែល អូវែរ​ឈប់​ផលិត​អ័រម៉ូន​ភេទ ឬ បង្កើត​អ័រម៉ូន​តិច និង មិន​ទៀងទាត់ ។ អ័រម៉ូន​ខាងលើនេះ​រួមមាន អ័រម៉ូន​អេ​ស្ត្រូ​ជេន និង អ័រម៉ូន​ប្រូ​ជេ​ស្តឺ​រ៉ូ​ន ដែល​ជះឥទ្ធិពល​ធ្វើឱ្យ​រដូវ​មក​មិន​ទៀងទាត់ ហើយ​អូវែរ ធ្វើការ​តិច​ទៅៗ ។ ចំពោះ​ស្ត្រី​ដែល​ខ្វះ​អ័រម៉ូន​អេ​ស្ត្រូ​ជេន​នឹងធ្វើ​ឱ្យ​កើត​អាការ​ក្តៅ​ភាយៗ តានតឹង​ក្នុង​អារម្មណ៍ មួម៉ៅ​ច្រើន ទ្វារមាស​ស្ងួត​មិនសូវមាន ទឹករំអិល ឆ្អឹង​ផុយស្រួយ ។

បើ​គិត​អាយុ​អ្នក​មិនគួរ​ឈានចូល​វ័យ​កណ្តាល​ទេ អ្នក​អាច​សង្កេត​អាការ របស់​ខ្លួនឯង​ក៏បាន​ថា​តើ​មាន​អាការ​ដូចដែល​បាន រៀបរាប់​មក​ខាងដើម​ឬទេ ? ឬ​ដើម្បីឱ្យ​ប្រាកដ​ក្នុង ចិត្ត អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី​ឱ្យគេ​ពិនិត្យ ។ បើ​គ្រូពេទ្យ​ពិនិត្យ​រកឃើញថា​អ្នក​ខ្វះ​អ័រម៉ូន អេ​ស្ត្រូ​ជេន គ្រូពេទ្យ​នឹង​ផ្តល់​អ័រម៉ូន​បំពេញ​ឱ្យ​អ្នក​វិញ ដែល​ជួយ​ឱ្យ​បញ្ហា​ផ្សេងៗ​របស់​អ្នក​បាន​ប្រសើរឡើង វិញ ។ ម្យ៉ាងទៀត​ការ​មាន​សិច​រាល់​លើក​អ្នក និង ស្វាមី​ត្រូវផ្តោត​សំខាន់​ទៅលើ​ការ​បបោសអង្អែល ដេ​ម្បី​ដាស់​អារម្មណ៍​ឱ្យ​បានយូរ​បន្តិច​ក៏​ជា​ចំណែក​មួយ​អាចជួយ​សម្រាល​បញ្ហា​បានដែរ ៕

Q&A : នាង​ខ្ញុំ​មាន​សិច​ជាមួយ​ស្វាមី មិនសូវមាន​ទឹករំអិល និង មានការ​ឈឺចាប់ តើ​ម​មកពី​ឈានចូល​ដល់​វ័យ​កណ្តាល​មែន​ឬទេ ?