ឱកាស​ឆ្លង​​ឆ្នាំ​សកល ​ខេត្ត​សៀមរាប​​ទទួលបាន​​ភ្ញៀវ​ទេសចរ​​ជាតិ​​ និង​​​អន្តរជាតិ ​​១៥ ​ម៉ឺន​នាក់​​

ឱកាស​ឆ្លង​​ឆ្នាំ​សកល ​ខេត្ត​សៀមរាប​​ទទួលបាន​​ភ្ញៀវ​ទេសចរ​​ជាតិ​​ និង​​​អន្តរជាតិ ​​១៥ ​ម៉ឺន​នាក់​​

ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជា​១៥​ម៉ឺន​នាក់​បាន​ចូលរួម​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៥​ចូលឆ្នាំ​២០១៦​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។ នេះ​បើ​តាម​ប្រសាសន៍​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប ដែល​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​។​

 

ឱកាស​ឆ្លង​​ឆ្នាំ​សកល ​ខេត្ត​សៀមរាប​​ទទួលបាន​​ភ្ញៀវ​ទេសចរ​​ជាតិ​​ និង​​​អន្តរជាតិ ​​១៥ ​ម៉ឺន​នាក់​​

 

 

​លោក​អភិបាលខេត្ត បានឱ្យដឹងថា ក្នុង​ដំណើរ​កម្សាន្ត​នៅ​ពេល​រាត្រី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ដែល​ជា​រាត្រី​ឆ្លង​ឆ្នាំនេះ ចំនួន​ភ្ញៀវទេសច​រទាំង​ជាតិ​និង​អន្តរជាតិ​ឆ្នាំនេះ មាន​ការកើនឡើង​ជាង​ឆ្នាំមុន ខណៈ​ដែល​ឆ្នាំមុន មាន​ត្រឹមតែ​ប្រមាណ​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​មុន​ដែរ អាជ្ញាធរខេត្ត​បាន​រៀបចំ​មាន​កន្លែង​កម្សាន្ត​ចំនួន​៣​កន្លែង​គឺ​នៅតាម សណ្ឋាគារ នៅ​សួនច្បា​មុខ​ព្រះរាជដំណាក់ និង​តំបន់​ផប់​ស្ទ្រីត​ផ្សារ​ចាស់ ផ្សារ​រាត្រី ហើយ​កន្លែង​ដែល​ភ្ញៀវ​សម្រុក​ទៅ​សប្បាយ​ច្រើនជាងគេ​គឺ​នៅ​តំបន់​ផប់ ស្ទ្រីត​ផ្សារ​ចាស់​និង​ផ្សារ​រាត្រី​។ ចំណែក​សន្តិសុខ​វិញ​អាជ្ញាធរ​បាន​ដាក់ពង្រាយ​សមត្ថកិច្ច​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​។​

 

 

​លោក​ឃឹម ប៊ុន​សុង បានឱ្យដឹង​ទៀត​ថា ឆ្នាំ​នេះ​ប្រជាព​រដ្ឋ​ខ្មែរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​បាន​មក​កម្សាន្ត នៅ​ខេត្ត​សៀមរាប​ច្រើន​ជាង​បណ្តា​ឆ្នាំមុនៗ ដោយសារ​តែ​ឆ្នាំនេះ​អាជ្ញាធរខេត្ត​បាន​រៀបចំ​ឱ្យមាន​កន្លែង  សប្បាយ​ច្រើន និង​តុបតែង​ភ្លើង​លម្អ​ក្រុង​បាន​ស្អាត​ជា​ង​ឆ្នាំមុន​ផងដែរ​។ សម្រាប់​សន្តិសុខ​សណ្ឋាប់ធ្នាប់ សមត្ថកិច្ច​ការពា​រយ៉ា​ង​យកចិត្តទុកដាក់​បំផុត​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ ទេ​។ រីឯ​តម្លៃ​សេវា​ផ្សេងៗ​ដូចជា សណ្ឋាគារ ម្ហូបអាហារ​ក៏​មិន​មាន​ការ​ឡើងថ្លែ​ហូស​ហេតុដែរ ពីព្រោះ​ក្រុមមន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ ណែនាំ​ឱ្យ​អាជីវករ​ទាំងអស់​មិន​ឱ្យ​ដំឡើងថ្លៃ​ហួស​ពី​ការលក់ដូរ​ជាប្រចាំ​នោះទេ​៕

 

 

អត្ថបទ៖ ចេ​ន សុជាតា

ប្រភព៖ Vayofm.com