ឃាត់រថយន្ត មួយគ្រឿង ដឹកឈើគល់ធ្នង់ នៅកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ រថយន្តដឹកឈើគល់ធ្នង់ ប្រភេទគាស់ឬស មួយគ្រឿងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីអភិបាលខេត្តកំពង់ឆ្នាំ និងព្រះរាជអាជ្ញា ក្រោយទទួលទូរស័ព្ទពីក្រុមអ្នកកាសែត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។

នគរបាលប៉ុស្តិ៍ផ្សារឆ្នាំង បានឲ្យដឹងថា រថយន្តដឹកឈើគល់ធ្នង់នេះ ជាប្រភេទរថយន្តចំណុះ ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3A-0800 ដឹកចេញពីស្រុកកំពង់លែង ហើយឡើងតាមសាឡាង មកកាន់ខេត្តកំពង់ឆ្នាំង ចំណុចភូមិចុងកោះ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្ដង ។

សូមបញ្ជាក់ថា មកដល់ពេលនេះសមត្ថកិច្ច បាននាំរថយន្តដឹកឈើគល់ធ្នង់ ទាំងនេះមកដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ប៉ុន្តែគេពុំទាន់ដឹងអំពីលទ្ធផល ថាតើត្រូវបន្តនីតិវិធីយ៉ាងណានៅឡើយទេ៕

ឃាត់រថយន្ត មួយគ្រឿង ដឹកឈើគល់ធ្នង់ នៅកំពង់ឆ្នាំង

ឃាត់រថយន្ត មួយគ្រឿង ដឹកឈើគល់ធ្នង់ នៅកំពង់ឆ្នាំង