ជុន សាវុធ នឹង​រក​កៅអី​បាន​ដ​ម្រា​ប់​វគ្គ​បន្ត​

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​TIFFY លើស​ង្វៀន TIFFY ARENA របស់ TV5 យប់​ ថ្ងៃទី​៣​មករា​អ្នក​ប្រដាល់​ជុន សាវុធ​ក្លិប​ពោធិ៍៍​កីឡា​ត្រូវ​ជួ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ម៉ឺន ដា​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។​

​    ​តាមពិត​ម៉ឺន ដា​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​នោះទេ​តែ​ជីវិត​លើស​ង្វៀន​របស់គេ​ខ្ចី​ជាង​សាវុធ​ឆ្ងាយ​ណាស់ ។ ពេលដែល​សាវុធ​មានឈ្មោះ​បោះ​សម្លេង​ប្រហែលជា​ម៉ឺន ដា​មិនទាន់​ហាត់​ប្រដាល់​ផង​ទេ ។​សាវុធ​ជា​អ្នក​ប្រដាល់​ចិត្តធ្ងន់​វ៉ៃ​មិន​ឆេវឆាវ និង មិន​បំពាន​គូប្រកួត​ឡើយ ។​

​    ​ចំពោះ​ម៉ឺន ដា​ចិត្ត​ស្លុយ​បន្តិច​ហើយ​ការប្រកួត​របស់គេ​គឺ​ចងបាន​ជ័យជំនះ​ភ្លាមៗ​ហេតុនេះហើយ​ទើប​ជា​ញឹក​ញាប់​គេ​ជួប​រឿង​ស៊យ​នោះ ។ គួរ​បញ្ជាក់ថា​សម្រាប់​ព្រឹត្តិការណ៍​នេះ​អ្នកឈ្នះ​គឺ​ទទួលបាន​កៅអី​សម្រាប់​ប្រកួត​វគ្គ​បន្ត​ ចំពោះ​អ្នកចាញ់​គឺ​ហាលអាវ​ត្រឹមនឹង​តែម្ដង ។​

​    ​រវាង ជុន សាវុធ និង ម៉ឺន ដា​កៅអី​សម្រាប់​វគ្គ​បន្ត​នរណា​ដណ្ដើមបាន ហើយ នរណា​ត្រូវ​ត្រឡប់ទៅផ្ទះ​មុនគេ​ដោយសារតែ​ការបរាជ័យ ?

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​សេក ចាន់​រាជ​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈ្មោះ​ ឡាញ់ ផល្លា​របស់​ក្លិប​អេ​ភូ​ថង​កីឡា ។​

​    ​អ្នក​ប្រដាល់​ទាំង ២១​រូបនេះ​មិនសូវ​មានឈ្មោះ​បោះ​សម្លេង​នោះទេ​តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​ល្អ​គ្រាន់បើ​គ្រាន់តែ​គេ​នៅ​ស្ទើរ​បទពិសោធន៍​បន្តិច​ប៉ុណ្ណោះ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនដឹងថា​នរណា​ត្រូវ​ដើរចេញ​នោះទេ​ព្រោះ​សមត្ថភាព​របស់គេ​មិន​លើស​ខ្វះ​គ្នា​បែបនេះ​នោះ ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ពានរង្វាន់​វិញ​នោះ​មៀ​ច សុខ​រ៉ា ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រិ​ទ្ធិ​ របស់​ក្លិប​នាគរាជ​គុន​ខ្មែរ ។​

​    ​សុខ​រ៉ា​នរណា​ក៏​ទទួលស្គាល់ថា​មាន​ជើង​ធ្ងន់​ដូច​រន្ទះ​ដែរ ។ កន្លងមក​មាន​អ្នក​ប្រដាល់​មិនតិច​ទេ​ដែល​ត្រូវ​សុខ​រ៉ា​ទាត់​ឲ្យ​បាក់ដៃ​នោះ ។ ក្រៅពី​ជើង​កណ្ដាប់ដៃ និង ជង្គង់​-​កែង​របស់គេ​ក៏​មិន​អន់​ដែរ ។ គ្រាន់តែ​អ្នក​ប្រដាល់​រូបនេះ​ឆាប់​ទន់​កម្លាំង​បន្តិច​ប៉ុណ្ណោះ ។​

​    ​ចំពោះ​រិទ្ធី​វិញ​គេ​ជា​ម្ចាស់​មេដាយមាស​ក្បាច់គុន​ល្បុក្កតោ ហើយ ក៏​ជា​អ្នក​ប្រដាល់​វាយ​ក្នុង​ទ្រុង​ឆ្លងដែន​ទៀត​ផង ។​ថៃ រិទ្ធី និង មៀ​ច សុខ​រ៉ា​នរណា​ឈ្នះ ?

​    ​ម៉ន ខ្លា​ដាំ​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យ៉ា​ម ស៊ី​នេ​ត​ក្លិប​គីរីវង់​សុខ​សែន​ ជ័យ​ខេត្តតាកែវ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​បេន លឿន​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​ហេង ចៅ​ជូន​ ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​