ខ្លា​ចាស់ ភុំ សា​រ៉ា​យ​បង្ហាញមុខ​ជាថ្មី​

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Cambodia Beer របស់ SEA-TV រសៀល​ថ្ងៃទី​៣​មករា​២០១៦​អ្នក​ប្រដាល់​កណ្ដាប់ដៃ យក្ស​ភុំ សា​រ៉ា​យ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា​គឺ​លួ​ន សុខ​ខេង​ក្លិប​អាស៊ី​កីឡា ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ចិត្ត​មិនសូវ​ធំ​ដូច​គ្មា​តែ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​ដូចគ្នា ។​សា​រ៉ា​តែងតែ​ប្រើ​កណ្ដាប់ដៃ​ និង ស្នៀត​លោត​ទាត់​ផ្កាប់​ចាន​ដើម្បី​ផ្ដួល​គូប្រកួត ។​
កណ្ដាប់ដៃ​របស់​សា​រ៉ា​យ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​ដួល​ក្រោក​លែងរួច​ ហើយ​ស្នៀត​ទាត់​ផ្កាប់​ចាន​របស់គេ​ក៏​តែង​ង​តែ​ធ្វើ​ឲ្យ​គូប្រកួត​តដៃ​លែងកើត​ដែរ ។​

​    ​ចំពោះ​សុខ​ខេង​ទោះបី​កណ្ដាប់ដៃ​របស់គេ​មិន​អស្ចារ្យ​ដូច​សា​រ៉ា​យ​ក៏​ពិតមែនតែ​ការ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធិភាព​ណាស់​តែ​អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​ចេញ​យឺត​ហើយ​មាន​លក្ខណៈ​ត្រង់​ពេក ។​

​    ​ជំនួប​លើស​ង្វៀន​របស់​អ្នក​ប្រដាល់​ជើងចាស់​ទាំង ២ រូបនេះ​នរណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ ? គូ​នេះ​អាច​ នឹងមាន​អ្នកសន្លប់ ។​

​    ​ធន ចាន់​តាក់​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថន ភឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ប្រ​ កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិន​ថ្មី​ពេក​ហើយក៏​មិន​ចាស់​ពេក​ដែរ​តែ​គេ​មានចិត្ត​ខ្លាំង​ដូចគ្នា​ហើយ​ថែមទាំង​ឆេវ​ឆាវ​ទៀតផង ។​ពួកគេ​មិនសូវ​មានឈ្មោះ​បោះ​សម្លេង​មែន​តែ​នៅលើ​សង្វៀន​បើ​ឮ​សម្លេង​ជួង​ហើយ​គេ​មិន​បង្អង់​យូរ​នោះ​ ទេ​គឺ​ចាប់ផ្ដើម​វាយប្រហារ​គ្នា​តែម្ដង ។​

​    ​ចើ​មើល​អ្នក​ប្រដាល់​មិន​ល្បីឈ្មោះ​ទាំង ២ រូបនេះ​នរណា​ដណ្ដើមបាន​ជ័យជំនះ ? សម្រាប់​គូ​នេះ​អាច​នឹង​សន្លប់​ នៅ​កណ្ដាល​ទី​ផង​ក៏​មិនដឹង ។​

​    ​ភួង ពិសិដ្ឋ​ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡុង សម្ផស្ស​របស់​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពួកគេ​ប្រកួត​ គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​អ្នក​ប្រដា​ល់អាន ទាវ​ក្លិប​សុភា​នូ​មានជ័យ ប្រកួត​ជាមួយ​កែវ ឌី​ណា​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ អ្នក​ប្រដាល់​ជើង​ ថ្មី​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម ។​
​    ​