ធី តុង​ហ៊ី និង ចាន់ ប៊ុន​ហឿន​ជួប​ថៃ​លើស​ង្វៀន Black Cat

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ធី តុង​ហ៊ី​ក្លិប​សាល​វ័​ន្ដ​កីឡា​បានប្រកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phlay Noy លើ​សង្វៀន Black Cat របស់ SEA-TV នា​យប់​ថ្ងៃទី​៣​មករា​នេះ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ Phlay Noy គឺជា​ជើង​ខ្លាំង​មួយរូប​ដែល​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ហើយ​ដណ្ដើមបាន​ជ័យជំនះ​ទៀតផង ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ ចំនួន​១០០​ដង ឈ្នះ​៨៣​ដង ចាញ់​១៥​ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​ធី តុង​ហ៊ី​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ ។ កែង ជង្គង់​គឺជា​អាវុថ​ដែល​គេ​និយម​ប្រើ​ដើម្បី យកឈ្នះ​លើ​គូប្រកួត ។ អ្នក​ប្រដាល់​រូបនេះ​ឆេវឆាវ​បន្តិច​គឺ​បើ​គូប្រកួត​ណា​ដែល​ធ្វើ​ឲ្យ​គេ​មាន​របួស​នោះគេ​ត្រូវតែ​វ៉ៃ​ប្ដូរ​ដើម្បី​ឲ្យ​អ្នកនោះ​មាន​របួស​វិញ​តែ​ពេលខ្លះ​ការប្ដូរ​របស់គេ​ក៏​ជួប​រឿង​ស៊យ​ដោយសារ​គូប្រកួត​ច្រាស​សង​វិញ​ក៏មាន​ដែរ ។​

​    ​តុង​ហ៊ី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​ដង ឈ្នះ​៧៥​ដង ចាញ់​១៧​ដង និង ស្មើ​ពិន្ទុ ៣ ដង ។ ចាំមើល​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ឈ្នះ ?

​    ​ចាន់ ប៊ុន​ហឿន​ក្លិប​និរោធ​ន៍​មានជ័យ ជួប​ប្រកួត​ជាម​យ​យ​អ្នក​ប្រដាល់​ថៃ Yorth Sayam ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​Yorth Sayam ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​កន្លងមក​ដែរ ។​YorthSayam​បើ​គេ​ចាញ់​ក៏​គេ​ធ្វើ​ឲ្យ​គូប្រកួត​វេទនា​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​ទោះបី​កែង​របស់គេ​មិនសូវ​អស្ចារ្យ​មែន​តែ​ជង្គង់​របស់គេ​ល្អ​ណាស់ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៦​ដង ឈ្នះ​៥៦​ដង ចាញ់​៩​ដង ស្មើ​ពិន្ទុ ១ ដង ។​

​    ​ចាន់ ប៊ុន​ហឿន​វិញ​ក៏​មិន​អន់​ដែរ​ទោះបី​គេ​ហាក់ដូច​ជាមាន​អំណួត​បន្តិច​ក៏ពិតមែន​តែ​កែង​របស់គេ​រហ័ស​ខ្លាំង​ណាស់ ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​ទើបតែ​ឆ្លងកាត់​ការប្រកួត​បាន​៤៥​ដង ឈ្នះ​៤០​ដង និង ចាញ់ ៥ ដង ។​រវាង​អ្នក​ប្រដាល់​កម្ពុជា ចាន់ ប៊ុន​ហឿន និង  Yorth Sayam មិនដឹងថា​នរណា​ឈ្នះ​នោះទេ ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ម៉ី សុជាតិ​ក្លិប​ម្កុដ​រាជសីហ៍​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេង​ ឈឿន​របស់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី​ពោធិ៍​សែន​ជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ចំពោះ​ការប្រកួត​ប្រដាល់​សាកល​អាជីព​ដែលមាន ៦ ទឹក​វិញ​នោះ​សុខុន វី​ហ្គា​វុត្ថា​ក្លិប​កុមារ​ទេព​ប្រកួត​ជាមួយ​ សែន រ៉ា​ដូ​ក្លិប​អប្សរា​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ។​