អត្ថប្រយោជន៍នៃការទទួលទាន​ទឹក​ក្រូចឆ្មារ​ពេល​ព្រឹកព្រលឹម


អត្ថប្រយោជន៍នៃការទទួលទាន​ទឹក​ក្រូចឆ្មារ​ពេល​ព្រឹកព្រលឹម

ផ្លែឈើ​គ្រប់​ប្រភេទ​សុទ្ធ​តែមាន​មុខងារ និង​ផលប្រយោជន៍​របស់​វារៀងៗខ្លួន​មកលើ​សព៌ាង្គកាយ​និង​សុខភាព​របស់​មនុស្ស​ព្រោះ​វា​បាន​ផ្ទុក​នូវ​ពពួក​វីតាមីន​និង​សារជាតិ រ៉ែសំខាន់ៗ និង​ចាំបាច់​ជាច្រើន​ប្រភេទ ផ្សេងៗគ្នា។

 

ក្នុងចំណោម​ផ្លែឈើ​ទាំងអស់នោះ​ក្រូចឆ្មារ​ក៏​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​បានផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព ដែល​មនុស្ស​គ្រប់រូប​មិនគួរ​មើលរំលង​ពី​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​របស់​វា ជាង​នេះ ទៅទៀត មនុស្ស​គួរ​ទទួលទាន​ទឹកក្រូច​ឆ្មារ​នៅពេល​ព្រឹក​ឲ្យ​បាន​ទៀងទាត់។

 

អត្ថប្រយោជន៍នៃការទទួលទាន​ទឹក​ក្រូចឆ្មារ​ពេល​ព្រឹកព្រលឹម

 

ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ជាមួយ​ទឹក​ក្តៅឧណ្ហៗ ជា​រៀងរាល់​ព្រឹក នឹង​ជួយ​ជំរុញ  ដំណើរការ​កន្ត្រាក់​រប​ស់​ប្រព័ន្ធ​រំលាយ​អាហារ កាត់បន្ថយ​ជាតិ​អាស៊ីត និង​សម្រួល ដំណើរការ​បន្ទោ​របង់​លាមក និង​ជួយ​សម្អាត​សារ​ជាតិពុល​នៅក្នុង​ថ្លើម​ផងដែរ។

 

នៅក្នុង​ផ្លែក្រូច​ឆ្មារ​សម្បូរ​វីតាមីន C (អាស៊ីត អា​ស្កូ​បី​ក) យ៉ាងច្រើន​ដែល​វីតាមីន​មួយ ប្រភេទ​នេះ​ពិត​ជាមាន​សារៈសំខាន់​យ៉ាង ខ្លាំង ព្រោះ​វីតាមីន C អាច​ប្រឆាំង និង ព្យាបាល​ជំងឺ​ផ្តាសាយ ជា​ប្រភេទ​សារជាតិ​ប្រឆាំង​ជាតិពុល​ក្នុង​ខ្លួ​រ​របស់​មនុស្ស និង​ជា​ឱសថ​ធម្មជាតិ​ក្នុងការ​ថែរក្សា​សុខភាព​ស្បែក ប្រឆាំងនឹង​ភាព​ចាស់​មុន​អាយុ​បាន​យ៉ាង​ល្អប្រសើរ ព្រមទាំង​ជួយ​ឲ្យ​ដំណើរការ​ខួរក្បាល​ស្រស់ថ្លា​នៅក្នុង​ពេលព្រឹក​ផងដែរ។ ប្រសិនបើ​ជាតិ​អាស៊ីត​នៅក្នុង​សព៌ាង្គកាយ​របស់​មនុស្ស​មិនមាន​តុល្យភាព ឬ​ច្រើន​លើស​កម្រិត​នោះ​វា​នឹង​ងាយ​បង្ក​ឲ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង​មិន​ខាន​ជា ពិសេស​បញ្ហា​ដែល​បាន​បង្កឡើង​នៅលើ​ប្រដាប់​រំលាយ​អាហារ បង្កឡើង​ដោយ​កត្តា ចំណីអាហារ និង​ស្រា​ជាដើម​នោះ​គឺ​ទឹក​ក្រូចឆ្មារ​នឹង​ជួយ​សម្រួល​បរិមាណ​សារជាតិ    អាស៊ីត​ដែល​លើស​នៅក្នុង​ស​ពា​៌​ង្គ​កាយ​ឲ្យ​ត្រឡប់​មករក​ភាពប្រក្រតី​វិញ៕

 

 

អត្ថបទ៖ វុទ្ធី
ប្រភព៖ Khmerdaily