សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​សហ​ ​ព័ន្ធ​សហជីព​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ជួបជុំគ្នា​នៅ​ផ្លូវ​វ៉េងស្រេង​

ភ្នំពេញ: ​អភិបាល​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស មិន​អនុញ្ញាត​ឲ្យ​សហ​​ព័ន្ធ​សហជីព​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​ជួបជុំគ្នា​នៅ​ជិត​​សួន​វឌ្ឍនៈ និង​សួន​ឧស្សាហកម្ម ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដែល​បាន​
​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃអាទិត្យ ទី​៣ ខែមករា ឆ្នាំ​២០១៦ នោះទេ​។​

​ជាមួយនឹង​ការមិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ប្រារព្ធ​ពិធី លោក​អភិ​​បាល​រាជធានី​ភ្នំពេញ ក៏បាន​ព្រមាន​​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​ជន​ណា​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់​​ធ្នាប់​សាធារណៈ និង​សន្តិសុខ​សា​ធារ​​ណៈ​។​

​នៅក្នុង​លិខិត​របស់​លោកប៉ា សុជាតិ​​វង្ស ជម្រាបជូន​អភិបាលខណ្ឌ​មាន​​ជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​​ពីថ្ងៃ​ទី​២ ខែមករា បាន​ឲ្យ​ដឹងថា ​តាម​ប្រភពព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែ​​មករា មាន​សមាគម និង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​មួយចំនួន គ្រោង​ប្រើ​​ប្រាស់​ការជួបជុំ​ដោយ​ខុសច្បាប់​តាម​​រូបភាព​សាសនា ដើម្បី​ប្រារព្ធ​ពិធី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​​អ្នក​បាត់​បងជីវិត​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ តាម​ណ្តោ​យ​ផ្លូវ​ចោមចៅ​
(​ផ្លូវ​វ៉េ​ថ​ស្រេង​)​។ ដើម្បី​រក្សា​នូវ​សន្តិ​​សុខ សុ​វត្តិភាព សណ្តាប់ធ្នាប់ និង​​របៀប​រៀ​រយ ពិសេស​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​នោះ សាលា​រាជធានី​ភ្នំពេញ​សូម​​ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖​មិន​អនុញ្ញាត​រៀបចំ​ការជួប​ជុំណា​តាម​
​ទី​សា​ធាណៈ​ក្នុង​តំបន់​នោះឡើយ​។ បើ​មានការ​ស្នើសុំ​ពី​សមាគម​ឬ​អង្គការក្រៅរដ្ឋាភិបាល​រៀបចំ​ពិធី​ខាងលើនេះ សាលាខណ្ឌ​ត្រូវ​ណែនាំ​ឲ្យ​ប្រារព្ធ​ពិធី​តាមបែប​សាសនា​នៅ​ទីតាំង​វត្ត​អារាម ឬ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ដើម្បី​រៀបចំ​ពិធី​នៅតាម​លំនៅស្ថាន​នីមួយៗ​។ ចំពោះ​ជន​ណា​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ដូច​បាន​ពោល​ខាងលើ​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​៕​