តើ​ពាក្យ «ចម្លង, ចំលង, ចំឡង» មួយណា​ត្រឹមត្រូវ?

 

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា​ជើង​តម្រួត «ចម្លង»ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ឆ្លង, នាំ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង, ផ្ទេរ​ពី​ទីមួយ​ទៅ​ទីមួយ​ទៀត, កត់ ឬ សរសេរ​ពី​ច្បាប់​មួយ​ទៅ​ដាក់​ក្នុង​ច្បាប់​មួយទៀត។ ឧទាហរណ៍៖ ចែវ​ទូក​ម្លេ​ង​មនុស្ស, ចម្លងសំបុត្រ, ចម្លងគ្រោះ, ចម្លងជំងឺ។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]