លោក ឡាវ វ៉ាន់ ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកបាធាយ

កំពង់ចាម៖ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០១៦នេះ បានប្រារព្ធ ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា ក្រោមអធិបតីភាព លោក ឡាវ វ៉ាន់ អនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកបាធាយទទួល បន្ទុកការងារយុវជន និង លោក ឡោ ចាន់លី អភិបាល នៃគណៈអភិបាលស្រុកបាធាយ ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំស្រុក  លោកគ្រូ អ្នកគ្រូ សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ប្រមាណ ២៥០ នាក់ ។

លោក ឡោ ចាន់លី អភិបាល នៃគណៈអភិបាលស្រុកបាធាយ បានថ្លែងឲ្យដឹងថា ការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ ប្រជា ពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹក ដល់ ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់  ចងចាំជានិច្ច និង ដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បាន សម្រេចជូនជាតិ និងមាតុភូមិតាំងពី ដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះវិលមកជាលើកទី២។

ថ្លែងក្នុងឱកាសនោះដែរ លោក ឡាវ វ៉ាន់ អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយទទួល បន្ទុកការងារយុវជន  បានរំលឹកឡើងវិញពី សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។

លោក អនុប្រធាន ក្រុមការងារថ្នាក់ កណ្តាលចុះជួយ ស្រុកបាធាយ ទទួលបន្ទុកការងារយុវជន បាន បន្តទៀតថា «រហូតដល់ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជន កម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ»។

លោកបាន ចាត់ទុកថា  ថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកដល់បច្ចុប្បន្ននេះ។ ស្មារតី៧មករា គឺជាស្មារតីអមត ស្ថិតនៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ។ ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវាសម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា។

ដោយសារការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ហើយសមិទ្ធផលនានា ត្រូវបានកកើតឡើងពាសពេញ ផ្ទៃប្រទេស។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើថា ជនទាំង ឡាយណាដែល ដែលមិនទទួលស្គាល់ ថ្ងៃ៧មករានោះ គឺជាជនឆបោក និងក្បត់ខ្លួនឯង ហើយ មិនទទួលស្គាល់ សច្ចះធម៌ប្រវត្តិសាស្ត្រ៕

លោក ឡាវ វ៉ាន់ ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកបាធាយ

លោក ឡាវ វ៉ាន់ ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកបាធាយ

លោក ឡាវ វ៉ាន់ ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកបាធាយ