ឈាម​ស្រែក​ស្បែក​ហៅ នគរបាល​ចាប់​ឃាតករ ដែល​កាប់សម្លាប់​ក្មេង​៣​នាក់ ប្លន់​យក​ម៉ូតូ​

ភ្នំពេញ: ​ឈាម​ស្រែក​ស្បែក​ហៅ ឃើញ​ទាន់ហន់​ភ្លាមៗ ឃាតករ​ដែល​កាប់សម្លាប់​ក្មេង​៣​នាក់ ប្លន់​យក​ម៉ូតូ ត្រូវបាន​កងកម្លាំង​នគ​បាល​ខេត្តសៀមរាប ចាប់ខ្លួនបាន​នៅវេលា​ម៉ោងជាង ១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣​ខែមករា ឆ្នាំ​២០១៦ នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ចំនួន​៣​នាក់ ត្រូវបាន​ក្រុមចោរប្លន់ កាប់​យក​ម៉ូតូ​រហូត​ស្លាប់​ទាំង​៣​នាក់ យ៉ាង​អាណោចអាធ័ម​នៅ​ម៉ោង​១២ ថ្ងៃទី​២ ខែមករា ឆ្នាំ ២០១៦ ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

​ករណីនេះ សមត្ថកិច្ច​សង្ស័យថា ជា​អំពើ​ប្លន់​សម្លាប់​យក​ម៉ូតូ​ជនរងគ្រោះ​។ បន្ទាប់ពី​កើតហេតុ ក្រុម​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​តាម​ប្រមាញ់​ចាប់​ជនសង្ស័យ រហូតដល់​ចាប់ខ្លួន​ជនសង្ស័យ​បានសម្រេច យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ជនរងគ្រោះ​មានឈ្មោះ​ទី​១ ឈ្មោះ អ៊ាង សូ​យ ភេទ​ប្រុស អាយុ ៨ ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង​ថ្មឹ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។ ២ ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង​៣ ឈ្មោះ មិច ក្អាត់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង​។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យកទៅ ម៉ាក​ហុងដា ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ប៉ៃលិន 1A 6878 ៕​

ឈាម​ស្រែក​ស្បែក​ហៅ នគរបាល​ចាប់​ឃាតករ ដែល​កាប់សម្លាប់​ក្មេង​៣​នាក់ ប្លន់​យក​ម៉ូតូ​

ឈាម​ស្រែក​ស្បែក​ហៅ នគរបាល​ចាប់​ឃាតករ ដែល​កាប់សម្លាប់​ក្មេង​៣​នាក់ ប្លន់​យក​ម៉ូតូ​