ក្រសួងពាណិជ្ជកម្ម បង្ហាញ​ខ្សែ​វីដេអូ​ពី​វិធី​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានចេញ​ផ្សាយ​វីដេអូ​ថ្មី​មួយ​បង្ហាញ​ពី​វិធី​ក្នុងការ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម ឬ​ហៅថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា​ឆ្នាំ​២០១៦ ដែលជា​វិធី​ថ្មី​មួយ​ទើប បង្កើតឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ជួយ​សម្រួល​នីតិវិធី នៃ​ការចុះបញ្ជី​ធ្វើ​ពាណិជ្ជកម្ម​របស់​ពាណិជ្ជករ ឲ្យ​បាន​កាន់តែ​ងាយ ស្រួល ឆាប់រហ័ស ជាពិសេស​ចូលរួម​កាត់បន្ថយ​ការចំណាយ​កម្រៃ ក្រៅផ្លូវការ និង ចូលរួម​កាត់បន្ថយ​អំពើពុករលួយ​ស្របតាម គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​គួររំលឹកថា ក្រសួងពាណិជ្ជកម្ម​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងចាស់ និង​ថ្មី ត្រូវតែ​ចុះបញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្មនេះ​។ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ ការចុះបញ្ជី​ពាណិជ្ជកម្ម​នេះ រាល់​ពាណិជ្ជករ​អាចធ្វើ​ការចុះ​បញ្ជីពាណិជ្ជកម្ម​របស់​ខ្លួន បាន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្រាន់​តែមាន​កុំព្យូទ័រ និង អ៊ី​ន​ធើ​ណេ​ត ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ក្រសួងពាណិជ្ជកម្ម​នោះឡើយ​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្លាប់បាន​លើកឡើងថា ប្រ​ព័​ន្វ​ស្វ័យប្រវត្តិកម្ម នៃ​ការចុះបញ្ជី​ពាណិជ្ជ​កម្មនេះ នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​៕

វីដេអូស្តីពី វិធីចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធស្វ័យប្រវត្តិកម្...

វីដេអូស្តីពី វិធីចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីពាណិជ្ជកម្មVideo:: How to Use the Online Business Registration Automationអាស័យសយដ្ឋាន នៃប្រព័ន្ធចុះបញ្ជី ត្រូវដាក់ឲ្យដំណើរការចាប់ពី <<០៤ មករា ២០១៦>>https://businessregistration.moc.gov.khតារាងតម្លៃសេវា ចុះបញ្ជីពាណិជ្ជកម្ម ក្នុងប្រកាសរួមស្តីពី កម្រៃសេវាសាធារណៈhttp://goo.gl/hKA8r6ទស្សនា និងចែកចាយ វីដេអូនេះបន្តតាមរយៈ YouTube ក្រសួង https://youtu.be/Dv4CwTCmRVk

Posted by ក្រសួងពាណិជ្ជកម្ម Ministry of Commerce on Friday, January 1, 2016

ក្រសួងពាណិជ្ជកម្ម បង្ហាញ​ខ្សែ​វីដេអូ​ពី​វិធី​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​