​ស៊ុប​ដែល​ល្អ​ចំពោះ​សុខភាព​កូន​អ្នក​

​ស៊ុប​ដែល​ល្អ​ចំពោះ​សុខភាព​កូន​អ្នក​

​នៅពេល​ដែល​កូន​រាង​ធំ អ្នក​ម្តាយ​មួយចំនួន​តែងតែ​បន្ថែម​បបរ​ឱ្យ​កូន​បរិភោគ ព្រោះ​វា​អាច​ជួយ​ទ្រទ្រង់​រាងកាយ​កូន ដូចនេះ​អ្នក​ក៏​អាច​ចម្អិន​ស៊ុប​មួយ​ប្រភេទ បន្ទាប់មក​យក​តែ​ទឹក​វា​មក​ចម្អិន​ជាមួយ​បបរ​កូន នោះ​វា​នឹង​អាច​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាងកាយ​កូន ធ្វើ​ឱ្យ​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​មុន​នឹង​អ្នក​ចម្អិន​ឱ្យ​កូន​បរិភោគ អ្នក​ត្រូវ​សាកល្បង​សិន​ថា​កូន​ប្រតិកម្ម​ជាមួយ​បន្លែ​ទាំងនេះ​ឬទេ ទើប​ចម្អិន​ឱ្យ​កូន​បរិភោគ​។ តើ​មាន​រូបមន្ត​អ្វីខ្លះ​?

​គ្រឿងផ្សំ ៖ ការ៉ុត​ចំនួន​៣០​ក្រាម ស្ពៃក្តោប​ចំនួន​៣០​ក្រាម ផ្សិត​ចំនួន​២ ខ្ទឹមបារាំង​ចំនួន​៣០​ក្រាម ប៉េងប៉ោះ​ចំនួន​មួយ​ផ្លែ​(​អា​តូច​) ទឹក​ចំនួន​៦០០​សេ​សេ​។​
 
​របៀប​ចម្អិន ៖ ដំបូង​អ្នក​ត្រូវ​យក​ផ្សិត​ខ្មៅ​ត្រាំ​ទឹក​ឱ្យ​រីក​ជាមុនសិន ទើប​ចិត​វា​ជា​សរសៃៗ រួច​យក​ស្ពៃក្តោប​នោះ​ទៅ​លាង​ឱ្យ​ស្អាត ក្រោយពេល​ដែល​លាង​ស្ពៃ​រួច អ្នក​ត្រូវ​យក​ខ្ទឹមបារាំង​ទៅ​ត្រាំ​ទឹក​ត្រជាក់​ដើម្បី​បំបាត់​ក្លិន​របស់​វា រួច​ទើប​យក​ការ៉ុត​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិត​វា​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក រីឯ​ប៉េងប៉ោះ​វិញ ក្រោយពេល​ដែល​អ្នក​លាង​ស្អាត​រួច ចិត​វា​ជា​តូចៗ ក្រោយពេល​ដែល​រៀបចំ​គ្រឿង​ផ្សំ​ទាំង​អស់​រួច អ្នក​ត្រូវ​យក​ទឹក​៦០០​សេ​សេ​ចាក់​ចូលទៅក្នុង​ឆ្នាំង ដាំ​ឱ្យ​វា​ពុះ ទើប​ចាក់​គ្រឿងផ្សំ​ទាំងអស់​ចូល ហើយ​គ្រប​គម្រប ហើយ​បើកភ្លើង​តូចៗ​ដាំ​ចំនួន​២០​នាទី ទើប​ស្រង់​បន្លែ​ទាំងនោះ​ឡើងមក ទុក​ដល់​ស៊ុប​នោះ​ត្រជាក់ ទើប​ច្រោះ​យក​កាក​ចេញ ហើយ​ចាក់​ចូល​ក្នុង​ជ័រ​សម្រាប់​ធ្វើជា​ទឹកកក បន្ទាប់មក​យក​វា​ទៅ​ដាក់​ក្នុង​កន្លែង​កក រួច​ទុក​ប្រើ​ពេល​ដាំបបរ​ឱ្យ​កូន​បរិភោគ​៕ 
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។