ចំហុយ​ប៉ាវ​ហ៊ឺ​ជាមួយ​ខ្ញី​ស្រស់

​*​គ្រឿងផ្សំ​
​ប៉ាវ​ហ៊ឺ​ស្រស់ ៦ ដើម​ខ្ទឹម ២ ដើម ខ្ទឹមស ២ កំពឹស ម្ទេស​ទុំ ២ ផ្លែ ខ្ញី​ស្រស់ ១ មើម ។ ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ និង ខ្លាញ់​ក្តៅ​បន្តិច ។

ចំហុយ​ប៉ាវ​ហ៊ឺ​ជាមួយ​ខ្ញី​ស្រស់

*​វិធី​ធ្វើ​
១ – ហាន់​ខ្ញី​ជា​សរសៃ​តូចៗ ខ្ទឹមស​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ ម្ទេស​ទុំ និង ដើម​ខ្ទឹម​ហាន់​ជា​កង់ៗ ។
២ – លាង​ប៉ាវ​ហ៊ឺ​ឱ្យ​ស្អាត និង ឆូត​ជា​ក្រឡា​ខ្វែង រួចហើយ​រោយ​អំបិល​ម៉ដ្ឋ និង ខ្ញី ខ្ទឹមស​ចិញ្ច្រាំ​មួយចំនួន​ពីលើ ។

ចំហុយ​ប៉ាវ​ហ៊ឺ​ជាមួយ​ខ្ញី​ស្រស់ចំហុយ​ប៉ាវ​ហ៊ឺ​ជាមួយ​ខ្ញី​ស្រស់

៣ – ដាំទឹក​ឱ្យ​ពុះ រួចហើយ​ដាក់​ប៉ាវ​ហ៊ឺ​ចំហុយ​រយៈ ពេល ៨ នាទី ទើប​ស្រង់​ចេញ បន្ទាប់មក​រោយ​ស្លឹក​ខ្ទឹម និង ស្រោច ទឹកស៊ីអ៊ីវ​ពីលើ ។ ចុងក្រោយ​ដាក់​ខ្លាញ់​ក្នុង ខ្ទះ​ទុកឱ្យ​ក្តៅ​ហុយផ្សែង​ទើប​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ដែល​នៅសល់ និង ម្ទេស​ចូល​បំពង​យក​ក្លិន​ឈ្ងុយ ហើយ​យកមក​ស្រោច​ពីលើ​ប៉ាវ​ហ៊ឺ​ចំហុយ​ទុកជា​ការ​ស្រេច ។​បើ​លោកអ្នក​មិន​ចូលចិត្ត​រសជាតិ​ហឹរ​ទេ​អាច​ប្រើ​ខ្ទឹមបារាំង​ជំនួស​ម្ទេស ៕

ចំហុយ​ប៉ាវ​ហ៊ឺ​ជាមួយ​ខ្ញី​ស្រស់