ស្លាប់ម្នាក់ ដោយសារជិះម៉ូតូបុក និងឃឿនដាក់ចែកផ្លូវ

ភ្នំពេញ៖ នៅវេលាម៉ោង ១៨ៈ៥០ ព្រលប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុបន្ទាប់ពី ជិះម៉ូតូឌ្រឹមសង់មួយគ្រឿង តែម្នាក់ឯងក្នុងល្បឿន យ៉ាងលឿនតាម បណ្តោយផ្លូវវេងស្រេងត្រង់ ច្រកចូលទៅភូមិ ព្រៃល្វាស្ថិត ក្នុុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយបានទៅបុក និងឃឿនដាក់ចែកផ្លូវបណ្តាលអោយ ដួលរួចបោកក្បាលទៅហ្នឹងថ្នល់បណ្តាលអោយស្លាប់តែម្តង។

បើតាមសាច់ញាតិរបស់ជនរងគ្រោះ ដែលជិះទៅបុក និងឃឿនផ្លូវតែម្នាក់ឯង បណ្តាលអោយស្លាប់ នោះមាន ឈ្មោះ យន វុទ្ធី អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ ហើយជាចុងក្រោយសពត្រូវបានប្រគល់ជូនទៅ សាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូវិញត្រូវបានយកទៅ រក្សាទុកនៅការិយាល័យ នគរនបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ៕

ស្លាប់ម្នាក់ ដោយសារជិះម៉ូតូបុក និងឃឿនដាក់ចែកផ្លូវ
ស្លាប់ម្នាក់ ដោយសារជិះម៉ូតូបុក និងឃឿនដាក់ចែកផ្លូវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត