ក្មេង​ប្រុស​ ៣​នាក់ ​ត្រូវ​ចោរ​សម្លាប់ ​ប្លន់​យក​ម៉ូតូ​ នៅ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​៣​នាក់​ត្រូវ​ក្រុម​ចោរ​កាប់​នឹង​ពូថៅ ​រហូត​ដល់​ស្លាប់ប្លន់​យក ​ម៉ូតូ​ហុងដា​ឌ្រី​ម​ សេ​១២៥ មួួ​​គ្រឿង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ មក​រា ២០១៦ នៅ​ចំណុច​ខ្នងភ្នំ​ពើង​តា​នា​ន់ សាលាឃុំ​គោក​ដូង​ចម្ងាយ​ប្រមាណ​ ១១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

លោក​អធិការ​នគរបាល​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ មាត យ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្លាប់​នៅ​កន្លែង​កើតហេតុ​, ២-​ឈ្មោះ ម៉ិច ក្អាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង ៣-​ឈ្មោះ អ៊ាំ​ង សូ​យ ភេទ​ប្រុស អាយុ​៨​ឆ្នាំ នៅ​ភូមិ​គោក​ដូង ឃុំ​គោក​ដូង អ្នក​ទាំង​២​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​គោក​ដូង ស្រុក​អង្គរជុំ ។

លោក​អធិការ​នគរបាល​ស្រុក​អង្គរជុំ បាន​ឲ្យ​ដឹង​ជា​ជំ​ហ៊ាន​ដំបូង​ថា ក្រុម​ជនសង្ស័យ​ដែល​បាន​ប្លន់​សម្លាប់​ យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ ស្លាក​លេខ ប៉ៃលិន 1A-6878 លេខ​ម៉ាស៊ីន​-​លេខ​តួ ND 125ME8618 ពី​ជន​រង​គ្រោះ​នោះ ​មាន​គ្នា​ប្រហែល​ចាប់ពី​២​នាក់​ឡើង​លើ បើ​ម្នាក់ឯង​ពួក​គេ​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ជន​រង​គ្រោះ​មាន​គ្នា​ដល់​ទៅ​៣​នាក់​ឯណោះ ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​នគរបាល ​របស់​អធិការ​ដ្ឋាន​នគរបាល​ ស្រុក​អង្គរជុំ​បាន​សហការ​ជាមួយ ​កម្លាំង​​អធិការដ្ឋាន​នគរបាល​​ស្រុក​វ៉ា​រិ​ន និង​ស្រុក​ស្រីស្នំ កំពុង​ដុតដៃដុតជើង​ដើម្បី​ស្វែងរក​ចាប់​ជនសង្ស័យ​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាង​តែ​បាន ៕

ក្មេង​ប្រុស​ ៣​នាក់ ​ត្រូវ​ចោរ​សម្លាប់ ​ប្លន់​យក​ម៉ូតូ​ នៅ​ខេត្តសៀមរាប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត