កូន​កើត​អាឡែ​ហ្ស៊ី​គួរ​តែប្រើ​រូបមន្ត​ធម្មជាតិ​នេះ​សិន​

កូន​កើត​អាឡែ​ហ្ស៊ី​គួរ​តែប្រើ​រូបមន្ត​ធម្មជាតិ​នេះ​សិន​

​មាន​មនុស្ស​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​តែ​ជួប​បញ្ហា​អាឡែ​ហ្ស៊ី​មួយចំនួន ហើយ​ភាគច្រើន​អាច​បាត់​ទៅ​វិញ​តិចតួច​ដោយ​ការប្រើ​ថ្នាំ តែ​អ្វី​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ គឺ​ផល​រំខាន​មួយចំនួន​តែម្តង​។ បើសិន​ជា​អ្នក​មាន​អាការៈ​អញ្ចឹង​ដែរ ការព្យាបាល​ដោយ​ធម្មជាតិ​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ច្រើន ហើយក៏​មិន​មាន​ផល​រំខាន​អ្វី​កើត​មាន​នោះដែរ​។

​វេជ្ជបណ្ឌិត Mihail Bogomolov អ្នកជំនាញ​ខាង​របប​អាហារ មាន​ដំណោះស្រាយ​មួយ​សម្រាប់​អាកា​រៈអាឡែ​ហ្ស៊ី​គ្រប់​ប្រភេទ ហើយ​គាត់​និយាយថា វា​ពិតជា​មាន​ប្រសិទ្ធភាព​ជា​ពិសេស​សម្រាប់​កុមារ​តូចៗ​តែម្តង​។

គ្រឿងផ្សំ​
•​    ​ទឹកដោះ​ពពែ ២​កែវ​
•​    ​ទឹក ១​កែវ​
•​    ​ទឹក​ល្ពៅ​ស្រស់ ១​ពែ​ង​

ចូរ​ដាំទឹក​ឱ្យ​ពុះ ហើយ​ទុក​វា​ឱ្យ​ត្រជាក់​។ បន្ទាប់មក ចូរ​ចាក់ទឹក​ពពែ និង​ទឹក​ល្ពៅ​ស្រស់​ចូល និង​លាយ​វា​រហូត​ដល់​សព្វ​ល្អ​។

ចូរ​ញ៉ាំ​ទឹក​ដែល​លាយ​រួច​ខាងលើ​កន្លះ​កែវ ៣ ទៅ​៤​ដង​ក្នុង​មួយ​ថ្ងៃ​មុន​ពេលបាយ​។ មុន​ពេល​អ្នក​ញ៉ាំ អ្នក​អាច​កម្តៅ​វា​ពី ៣៥ ទៅ​៤៥​ដឺ​ក្រេ ក៏​បាន​ដែរ​។ ការព្យាបាល​បែបនេះ​គួរតែ​ធ្វើ​រយៈពេល​មួយខែ​។

វេជ្ជបណ្ឌិត Bogomolov និយាយថា ទឹកដោះពពែ​មាន​អត្ថប្រយោជន៍​បំផុត​ព្រោះ​វា​មិន​មាន​ប្រូតេអ៊ីន​ដែល​អាច​បង្ក​ប្រតិកម្ម​អាឡែ​ហ្ស៊ី​លើ​មនុស្ស​មួយចំនួន​ដែល​មាន​បញ្ហា​មិន​អាច​ទទួល​យកជាតិ Lactose បាន​នោះ​ទេ​។ វា​ក៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ច្រោះ​ជាតិពុល​ក្នុង​ថ្លើម និង​ថង់ទឹកប្រមាត់​ដែរ​។ ទឹក​ល្ពៅ​គឺជា​ភ្នាក់ងារ​ដ៏​ល្អ សម្រាប់​ប្រឆាំងនឹង​ជំងឺ​មួយ​ចំនួន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។