ខឹង​ប្តី​ឱប​ស្រី​បញ្ឈឺចិត្ត​ ផឹក​ស្រវឹង​រហូត​សន្លប់ ក្រោក​ពី​សន្លប់​បាន​ទូរស័ព្ទ​ជេរ​ប្ដី​បន្ត​ទៀត ព្រោះ​ក្ដៅចិត្ត​ណាស់

ខឹង​ប្តី​ឱប​ស្រី​បញ្ឈឺចិត្ត​ ផឹក​ស្រវឹង​រហូត​សន្លប់ ក្រោក​ពី​សន្លប់​បាន​ទូរស័ព្ទ​ជេរ​ប្ដី​បន្ត​ទៀត ព្រោះ​ក្ដៅចិត្ត​ណាស់

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ដាប និង​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​ដោយសារ​ខឹង​ប្ដី​ទៅ​មាន​ស្រី​ថ្មី ហើយ​ឱប​បញ្ឈឺ​នៅ​នឹង​មុខ​ទៀត ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ មក​រា ឆ្លង​ចូល​ឆ្នាំ​សាកល នៅ​មុខ​ស្ថានទូត​បារាំង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ  ។

បើ​តាម​សាក្សី​ដែល​ជា​អ្នក​ឌុ​ប​ស្ដ្រី​នោះ​មក​ដល់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​ស្ដ្រី​ម្នាក់​នេះ​ដើរ​ចេញពី​ហាង​ខារ៉ាអូខេ​មួយ ស្ថិត​នៅ​ផ្លូវ​លេខ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ហើយ​បាន​មក​តថ្លៃ​ម៉ូតូឌុប​របស់​គាត់​ជិះ ដោយ​ឱ្យ​រូប​គាត់​ដឹក​មក​សួន​មុខ​ស្ថានទូត​បារាំង ក្នុង​តម្លៃ​២​ម៉ឺន​រៀល ។ ពេល​ដែល​ជិះ​លើ​ម៉ូតូ ស្ដ្រី​ម្នាក់​នេះ​និយាយ​ទូរស័ព្ទ រហូត​ដោយ​យំ​ផង​ជេរ​ផង ជាមួយនឹង​ប្ដី​របស់​គាត់ ។

អ្នក​រត់​ម៉ូតូ​ឌូ​ប​បន្ត​ទៀត​ថា គ្រាន់តែ​ឈប់​ម៉ូតូ​មុខ​ស្ថានទូត​បារាំង​ភ្លាម ព្រោះ​ដល់​គោលដៅ​ហើយ ស្ដ្រី​នោះ​ក៏​ដួល​សន្លប់​តែ​ម្ដង ធ្វើ​ឱ្យ​អ្នក​ដែល​នៅ​ក្បែរ នាំ​គ្នា​ជួយ​ធ្វើ​ចលនា និង​យក​ប្រេងកូឡា​មក​លា​បរិត រហូត​ដល់​ដឹងខ្លួន​ឡើង​វិញ ។ បន្ទាប់​ពី​ដឹងខ្លួន​ហើយ ទំនង​កំហឹង​ក្នុង​អារម្មណ៍​មិន​ទាន់​បាត់​ក្ដៅ ក៏​បាន​ទូរស័ព្ទ​ជេរ​ជាមួយ​ប្ដី​ទៀត ។

ក្រោយ​ពេល​កើតហេតុ គេ​បាន​ទូរស័ព្ទ​ហៅ​សាច់ញាតិ​របស់​ស្ដ្រី​នោះ​ដើម្បី​ឱ្យមក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​មើលទៅ​ស្ដ្រី​នោះ​មាន​សភាព​ស្រវឹង​ជោក និង​និយាយ​ស្ដាប់​គ្នា​លែង​បាន ដែល​មើលទៅ​មិនមែន​ស្រវឹង​ធម្មតា​ទេ គឺ​ស្រវឹង​ទាល់តែ​សែង មិន​ស្រវឹង​អាច​ដើរ​ខ្លួនឯង​បាន​ឡើយ ៕