ជនជាតិ​ចិន​ញ៉ែ​ប៉ះ​ចំ​ខ្ទើយ​ឆក់​ទូរស័ព្ទ​អាយ​ហ្វូ​ន​សិ​ក​ផ្លើស​អស់​មួយ​គ្រឿង

​រា​ជ​ធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ប្រទះ​ឃើញ​ភេទ​ទី​៣​មួយ​ក្រុម​ ស្មាន​តែ​ស្រី​ស្អាត​ឈប់​រថយន្តចុះ​ទៅ​ចែចង់​ត្រូវ​ពួក​នាង​ៗ​ឆក់​ទូរស័ព្ទ​រត់គេច​ខ្លួន​ ចាប់​បាន​តែ​សក់​ក្បាល​ក្លែងក្លាយ​ និង​ម៉ូតូមួយ​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ម៉ោង​១២​​និង៥០​​នាទី​រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​៣​ ​មករា ​២០១៦​​ស្ថិត តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​​រុ​ស្ស៊ី ត្រង់​ចំណុចគល់​ស្ពាន​អាកាស​៧​​មក​រា​ត្រើយ​ខាងលិច ភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។

បុរស​រង​គ្រោះជា​ជនជាតិ​ចិន​ មាន​អាយុ​ជាង៣០​​ឆ្នាំ ជិះ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-2417 ចំណែក​ទូរស័ព្ទ​ដែល​ក្រុម​ខ្ទើយ​ឆក់​យក​ទៅ​នោះ​ម៉ាក​អាយ​ហ្វូ​ន​សិក​ផ្លើស ។ ចំណែក​ភេទ​ទី​៣​ដែល​ជា​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​មាន​គ្នា៣​នាក់ រត់​ចោល​ម៉ូតូ​មួយ​គ្រឿងម៉ាក​ស៊ុ​យ​ស៊ូ​គី​ស្តេ​ប ព​ណ៌ខ្មៅ​លា​យស ពាក់​ស្លាក​លេខភ្នំពេញ​1S-3720 ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​បើកបរ​រថយន្ត​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​មក​ដល់​ចំណុច​ខាងលើ​​ឃើញ​ក្រុម​ខ្ទើយ៣​​នាក់​ឈប់​ម៉ូតូ​អង្គុយ​នៅ​តាមចិញ្ចើម​ផ្លូវ​នឹក​ស្មាន​តែ​ស្រី​ស្អាត ក៏​ឈប់​រថយន្ត​ហើយ​កាន់​ទូរស័ព្ទ​និយាយ​បណ្តើរ​​ដើរ​ចូលទៅ​សុំ​ស្នេហ៍​ត្រូវ​ក្រុម​ខ្ទើយ​ឆក់​ទូរស័ព្ទ​បាន​ហើយ​រត់ឡើង​ម៉ូតូ​មិន​ទាន់ ​ត្រូវ​​ម្ចាស់​​​ទូរស័ព្ទ​រត់​ដេញ​តាម​ចាប់​បោច​សក់​ខ្ទើយ​២​នាក់​ដែល​ជិះ​ខាងក្រោយ​បាន​ពីរ​ដុំ​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​របស់ក្រុម​ខ្ទើយ​ហើយ​នាំ​គ្នា​រត់​ចោល​ម៉ូតូ​បាត់ ។ ចំណែក​​បុរស​​ម្ចាស់​របស់​បាន​ត្រឹមតែ​បោច​សក់​ក្បាលក្លែង​ក្លាយ​បាន​២​ដុំ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ ​ម្ចាស់​ទូរស័ព្ទ​ហៅ​មិត្ត​ភ​ក្កិ​មក​ជួយ​អន្តរាគមន៍​ដោយ​ចង់ទាមទារ​យក​ម៉ូតូ​របស់​ជនសង្ស័យ​ជា​ថ្នូរ​នឹង​ការ​បាត់បង់​ទូរស័ព្ទ តែ​សមត្ថកិច្ច​មិន​ព្រម​ឲ្យ​ទេ សូម​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង ។ បន្ទាប់​ពី​ជជែក​វែង​ក​ញែក​ជិត​មួយ​ម៉ោង​ទើប​ភាគី​ខាង​​ម្ចាស់​ទូរស័ព្ទ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ហើយ​បាន​ប្រគល់​ម៉ូតូ​របស់​ជនសង្ស័យ​ឲ្យ​ទៅសមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ៕