ដេកលក់​មួយ​ផាំង​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​រងរបួស​ស្រាល​២​នាក់​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​យ៉ាងហោចណាស់​មាន​អ្នករងរបួស​ស្រាល​២​នាក់​ខណៈដែល​បើកបរ​រថយន្ត​ងក់​មួយ​ផាំង​បណ្តាលអោយ​រថយន្ត​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃទី​២  ខែមករា ឆ្នាំ​២០១៦ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១  ត្រង់ចំណុច​ក្បាលស្ពាន​ប្រសូត្រ​ខាងកើត ស្ថិត​ក្នុងភូមិ​ប្រសូតិ​ទី​១  ឃុំ​កណ្តៀង​រាយ  ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​

​បើតាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយទាប​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេ​គឺ​បង្កដោយ​ខ្លួនឯង​ហើយ​បើកបរ​ក្នុង​សភាព​ងងុយដេក​ក៏​បុក​បង្កាន់ដៃ់ស្ពាន​ប្រសូតិ​តែម្តង​។​ប្រភព​ខាងលើ​បាន​បន្តទៀតថា រថយន្ត​ដែល​ម្ចាស់​ងងុយដេក​រេ​ទៅបុក​បង្កាន់ដៃស្ពាន​នោះ ម៉ាក នីសា​ន់ NAVARA

​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y 2018​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​បើកបរ​ដោយ​ឈ្មោះ លី វីរៈ ភេទ​ប្រុស  អាយុ​៥៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ច្បារអំពៅ សង្កាត់​ច្បារអំពៅ ខណ្ឌ​មាន​ជ​យ័ រាជធានី​ភ្នំពេញ​មិនមាន​រងរបួស​នោះទេ​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​២​នាក់​រងរបួស​ស្រាល ទី​១.​មាន​-​ឈ្មោះ នៅ  លី   ប្រុស​អាយុ​៩០​ឆ្នាំ​រស់នៅ​ភូមិ​ច្បារអំពៅ សង្កាត់​ច្បារអំពៅ ភ្នំពេញ និង​ទី​២-​ឈ្មោះ លី សុធី ភេទ​ស្រី  អាយុ​៥៧​ឆ្នាំ​រស់​ភូមិ​ជាមួយគ្នា​អ្នក​ទាំង​២​រងរបួស​ស្រាល ។​

 ក្រោយពី​កើតហេតុ​ម្ចាស់​ហៅ​រថយន្តស្ទូច​យក​រថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​ហើយ​បង្កា​ន់​ស្ពាន​ដែល​រថយន្តបុក​ពុំ​ការខូចខាត​អ្វី​នោះទេ​៕

ដេកលក់​មួយ​ផាំង​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​រងរបួស​ស្រាល​២​នាក់​
ដេកលក់​មួយ​ផាំង​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​រងរបួស​ស្រាល​២​នាក់​
ដេកលក់​មួយ​ផាំង​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​រងរបួស​ស្រាល​២​នាក់​