ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ថ្នាំញៀន​៣​ក​ញ្ចា​ប់​នៅ​ខណ្ឌមានជ័យ​

​រាជធានី​ភ្នំពេញ​៖កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ នៅ​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ជាក់ស្តែង​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ភូមិ​ភ្នា​ត និង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ដកហូត​ថ្នាំ​ចំនួន​៣​កញ្ចប់​។​

​សម្រាប់​ជនសង្ស័យ​ទាំង​១០​នាក់ ក្រោយពី​ការឃាត់ខ្លួន ហើយ​បា​នប​ញ្ជួ​ន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​រៀប​សំណុំរឿង​នាំខ្លួន ទៅកាន់​តុលាការ​កាត់ទោស​ទៅតាម​ផ្លូវច្បាប់​៕

ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ថ្នាំញៀន​៣​ក​ញ្ចា​ប់​នៅ​ខណ្ឌមានជ័យ​
ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ថ្នាំញៀន​៣​ក​ញ្ចា​ប់​នៅ​ខណ្ឌមានជ័យ​