នី រតនា ត្រៀម​ផ្តល់​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​

​ក្រោយពី​ក្លាយជា​ម្ចាស់​ពាន​នៅក្នុង ​កម្មវិធី Cambodian Idol រដូវ​កាល​ទីមួយ នី រតនា ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ច្រើន ជា​ពិ​សេស​ពី​មិត្តៗ​ យុ​វ័យ​។​ប៉ុន្តែ​ពេលនេះ​Fan​ៗ​របស់ នី រតនា មិន​ខុស​បំណង​ឡើយ ព្រោះ​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​នឹងមាន​បទ​ចម្រៀង​ចរាចរ​នៅលើ​ទីផ្សា​រហើយ​។ នី រតនា បានប្រាប់ថា លោក​ទើបតែ​ថត​បទ​ចម្រៀង​បាន​ចំនួន ៥​បទ សុទ្ធសឹងតែជាបទមនោសញ្ចេតនា​។​

នី រតនា ត្រៀម​ផ្តល់​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​

ថ្វីត្បិតតែ​បទ​ចម្រៀង​របស់ នី រតនា មិនទាន់​ចេញលក់​នៅលើ​ទីផ្សារ​ក៏ពិតមែន តែ​មិត្ត​យុវវ័យ ដែល​ចង់​ស្តាប់​បទ​របស់​អ្នកចម្រៀង​ពន្លក​ថ្មី​បុរស​សម្លេង​ផ្អែម​រូបនេះ អាច​ស្តាប់​បាន​តាមរយៈ​បទ ដែលមាន​ចំណងជើង​ថា​ «​ថ្នម​»​ ដែល​កំពុង​ចាក់ផ្សាយ​នៅក្នុង​រឿង​ភាគ ​«​ល្បែង​ស្នេ​ហ៏​សងសឹក​ទេព អប្បរ​»​ របស់​ទូរទស្សន៍​ហង្ស​មាស​ HDTV​ ។

នី រតនា ត្រៀម​ផ្តល់​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​

​អ្វីដែល​កត់សំគាល់​នោះ នី រតនា បាន​ទទួលស្គាល់ថា ក្រោយពី​ទទួលបាន​ជ័យលាភី​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​អន្តរជាតិ​មួយ​នេះ​មក បានធ្វើអោយ ប្រជាប្រិយ​របស់លោក ហក់​ឡើងជា​លំដាប់​។ ​សព្វថ្ងៃ​លោក​មានការ​ងារ​មមា​ញឹក​ខ្លាំង មានដូចជា​ការចេញ​ច្រៀង តាម​កម្មវិធី​នានា ជា​ពិ​សេស​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​។​មានការ​បង្ហើប​ថា មិន​ត្រឹម​តែមាន​ការងារ​ច្រើន​នោះទេ សូម្បីតែ​តម្លៃ​ខ្លួន​របស់លោក​ក៏​ឡើង​ខ្លាំង​ស្ទើរ​មិនគួរ​អោយ​ជឿ​ដែ​ឬ​។ ​តែ​យ៉ាងណា​បុរស​សង្ហា​រូបនេះ សុំ​មិន​និយាយ ព្រោះ​ជា រឿង​សំងាត់ ​។​

នី រតនា ត្រៀម​ផ្តល់​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​

​តែមួយ​ប៉ព្រិចភ្នែក​សោះ ម្ចាស់​ពាន Cambodian Idol នី រតនា ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ខ្លាំង​ពី​សំណាក់​មហា ជន ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ជាក់ស្តែង ក្រោយពី​ជាប់​ជ័យលាភី​មិនទាន់បាន​ប៉ុន្មាន​ផង មាន​គេ​អញ្ជើញលោក​ទៅ​សម្តែង​នៅ​បរទេស​ជា​បន្តបន្ទាប់ មានដូចជា​សហរដ្ឋអាមេរិក​និង​អូស្ត្រាលី ជាដើម​។​តែ​យ៉ាងណា​លោក​មិនទាន់ សម្រេចចិត្ត​នៅឡើយ​ទេ តែ​វា​អាស្រ័យ​ខាង​ផលិតកម្ម ជា​អ្នកសម្រេច​។

​ចេ​នី​