ចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​បន្តិច​នា​រសៀល ​ថ្ងៃ​ទី​០២ មក​រា ២០១៦ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវ​ជ្រាវ ចាប់​បាន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ក្នុងស្រុក​ឧត្តុង្គ ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជម្រិត​ស្ត្រី​ថៅកែ​ទិញ​ស្រូវ និង​ជា​អ្នក​ចងការ​ប្រាក់។

គួររំលឹកថា ឧក្រិដ្ឋជន​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ​ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​អ្នក​ចងការ​ប្រាក់​និង​ទិញ​លក់​ស្រូវ​ជំរិត​ទារប្រាក់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​ម្នាក់​ឈ្មោះ ទិន សំ​អាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ផា ធី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ទាំង​២​នាក់​មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​អង្គ្រង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ។ ចំណែក​ជន​រង​គ្រោះ ជា​ចំណាប់ខ្មាំង​ឈ្មោះ ផុង គី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​៣១ ធ្នូ គាត់​បាន​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ប្រមូលស្រូវ​ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​ជា​ទម្លាប់​ធម្មតា​ទៅ​ហើយ ​សម្រាប់​មុខរបរ​របស់​គាត់ ។

លុះ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ព្រៃ​ក្រោយ ​វត្ត​អង្គ្រង ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​ដំណាក់​រាំង ក៏​លេចមុខ​បុរស​២​នាក់​ម្នាក់​មាន​កាំភ្លើងខ្លី​K៥៩ មួយ​ដើម បាន​ចេញពី​ព្រៃ ស្ទុះ​មក​ភ្ជង់​និង​ចាប់​អូស​រូប​គាត់​ចូល​ព្រៃ​ចាប់ចង ប្រមូល​យក​សម្ភារ​គ្រឿងអលង្ការ​និង​លុយ ​ដែល​មាន​ជាប់​ខ្លួន​ទាំងអស់ ហើយ​ជំរិត​ទារ​លុយ​២​ម៉ឺន​ដុល្លារ ​ថែម​ទៀត បើ​មិន​បាន​ពួក​គេ​នឹង​សម្លាប់​ចោល ។

អ្នកស្រី ផុង គី រៀបរាប់​បន្ត​ទៀត​ថា ពេល​ឧក្រិដ្ឋជន​ជំរិត ​ទារ​លុយ​២​ម៉ឺន​ដុល្លារ ​បែប​នេះ គាត់​ប្រាប់​ថា ក្រ​ណាស់​តែ​ក្រុម​ឧក្រិដ្ឋជន​បាន​តប​ថា «​ក្រ​អី​រកស៊ី​ចងការ​ប្រាក់ ​និង​ប្រមូល​ទិញ​ស្រូវ ហើយ​ថែម​ទាំង​មាន​ទ្រុង​ជ្រូក​ទៀត អ្នក​ណា​ថា​ក្រ ?​» និយាយ​ហើយ ពួក​នេះ​ក៏​ឱ្យ​គាត់​ទូរស័ព្ទ​ ឱ្យ​កូន​យក​លុយ​២​ម៉ឺន​ដុល្លារ​មក​លោះ​ជីវិត ។ មួយសន្ទុះ​ក្រោយមក ជន​រង​គ្រោះ​ក៏​និយាយ​ទៅ​កាន់​ឧក្រិដ្ឋជន​វិញ​ថា កូនប្រុស​បាន​យក​លុយ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ហើយ ។ ពេល​ឮ​ថា កូនប្រុស​បាន​យក​លុយ មក​លោះ​ជីវិត​ម្ដាយ ហើយ​ឧក្រិដ្ឋជន​ក៏​ទៅ​ចាំ​នៅ​ក្បែរផ្លូវ ។

ឃើញ​ឱកាសល្អ​រូប​គាត់ ក៏​លួច​ស្រាយចំណង​ដោយ​ខ្លួនឯង រួច​រត់​ចូល​ភូមិ​ស្រែក​ឱ្យ​អ្នកស្រុក​ជួយ ។ ក្រោយ​ពេល​ដែល​ឃើញ​ចំណាប់ខ្មាំង​រត់​រើ​រួច​ពី​ក្រ​ញុ​ាំ​ដៃ​ពួក​វា​ហើយ ក្រុម​ឧក្រិដ្ឋជន​ក៏​បាន​លាក់​កាំភ្លើង​ក្នុង​គុម្ព​ស្មៅ ហើយ​រត់គេច​ខ្លួន​បាត់ ដោយ​យក​ទៅ​ជាមួយ​នូវ​សម្ភារ​គ្រឿងអលង្ការ និង​លុយកាក់​មួយ​ចំនួន​មាន ៖ ខ្សែ​.​ក​ប្លា​ទី​ន​ទម្ងន់​៥​ជី​១​ខ្សែ ខ្សែដៃ​ប្លា​ទី​ន ទម្ងន់​១​តម្លឹង​កន្លះ ចិញ្ចៀន​១​វង់ និង​លុយ​៤៩​ម៉ឺន​រៀល និង​២០០​ដុល្លារ ។

ស្ដ្រី​ចំណាប់ខ្មាំង​បាន​រៀបរាប់​បន្ថែម​ថា ក្រុម​ឧក្រិដ្ឋជន​ហាក់បីដូចជា​ស្គាល់​រូប​គាត់ និង​ក្រុម​គ្រួសារ​ច្បាស់​ណាស់ មុន​ពេល​ធ្វើ​សកម្មភាព​ស្ទាក់​ចាប់​គាត់​ប្លន់ និង​ជំរិត​ទារប្រាក់​នេះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី សោម បូ​រ៉ា ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​តាម​ពាក្យបណ្ដឹង និង​បាន​រក​ឃើញ​កាំភ្លើងខ្លី​ម៉ាក​កា​៥៩ ១​ដើម និង​គ្រាប់​មួយ​ចំនួន ដែល​ជា​របស់​ក្រុម​ចោរ​ចាប់ជំរិត ។

លោក​ឧត្ដមសេនីយ៍ត្រី សោម បូ​រ៉ា បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​នៅ​យប់​ថ្ងៃ​ទី​៣១ ធ្នូ លោក​បាន​ដឹកនាំ​កម្លាំង​មក​ធ្វើ​អន្តរា​គមន៍ បន្ទាប់​ពី​កូន​ស្រី្ដ​រង​គ្រោះ​បាន​ប្ដឹង ​ពី​ការ​ចាប់​ម្ដាយ​របស់​ខ្លួន​ជំរិត​ទារប្រាក់​នេះ ។ ដោយ​ស្ថានភាព​កន្លែង​ចាប់ជំរិត​មាន​សភាព​ព្រៃ​ក្រាស់ និង​ធ្វើ​ឱ្យ​សមត្ថកិច្ច ​ពិបាក​តាម​រុករក​វត្ថុ​តាង​មួយ​ចំនួន​ដែល​ក្រុម​ឧក្រិដ្ឋជន​បាន​លាក់​ទុក ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ពេល​សមត្ថកិច្ច​របស់​លោក​បន្ត​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​នៅ​ជុំវិញ​ព្រៃ​នោះ ក៏​ស្រាប់តែ​បានឃើញ​ ឧក្រិដ្ឋជន​ទាំង​២​នាក់ ដើរ​ចេញពី​ក្នុង​ព្រៃ ទើបត្រូវ​បាន​ចាប់ខ្លួន ។ ពេល​នេះ​សមត្ថកិច្ច កំពុង​យក​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​សួរ​ចម្លើយ ។

ឧក្រិដ្ឋជន​ទាំង​២​នាក់ សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ និង​ឃុំខ្លួន​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំពោះ​ការ​រឹបអូស​បាន​វិញ នូវ​គ្រឿងអលង្ការ​និង​ប្រាក់​ដែរ​ប្លន់​បាន​នោះ មិន​ទាន់​ដឹង​ថា ប្រមូល​បាន​មក​វិញ​ឬ​បែប​ណា​ទេ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​នេះ ដែល​សង្ឃឹមថា មិន​បាត់បង់​ទៅ​ណា​ឡើយ ។

ចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវ
ចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវ
ចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវ
ចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវ
ចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវ
ចាប់​បក្សពួក​ម្នាក់​ទៀត ជម្រិត​ទារប្រាក់ ​២​ម៉ឺន​ដុល្លារ ​ពី​ស្ត្រី​ថៅកែ​ស្រូវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត