មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុងម៉ូហ្គាឌីស្យូ​

មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុងម៉ូហ្គាឌីស្យូ​

ទាហាន​សូម៉ាលី​ម្នាក់​ដើរ​កាត់​ហាង​មួយ​ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​នៅ​ក្នុង​ក្រុង​ម៉ូហ្គាឌីស្យូ​ ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។

កាល​ពីថ្ងៃ​សៅរ៍​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី ម៉ូហ្គាឌីស្យូ (Mogadishu) នៃ​ប្រទេស​សូម៉ាលី ដែល​នៅ​ទីនោះ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ខាង​ក្នុង​ភោជនីយដ្ឋាន​មួយ​ដែល​ក្រុម​អ្នក​កាសែត​ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចូលចិត្ត​ទៅ​បរិភាគ​អាហារ។

អ្នក​យក​ពត៌មាន​ម្នាក់​ឱ្យ VOA បាន​និយាយ​ថា​ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ឯ​ភោជនីយដ្ឋាន​ Village នៅ​ជិត​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ ម៉ូហ្គាឌីស្យូ។

អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​សម្លាប់​ខ្លួន​ឯង​ និង​មនុស្ស​ម្នាក់​ទៀត និង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់​ត្រូវ​របួស។​

អ្នក​កាសែត​មួយ​ចំនួន​បាន​រត់​ចេញ​ពី​កន្លែង​កើតហេតុ​នៅ​មុន​មាន​ការ​ផ្ទុះ​គ្រាប់បែក​នេះ។ ពួកគេ​បាន​និយាយ​ប្រាប់ VOA ថា​ពួក​គេ​បាន​ឃើញ​អ្នក​ដាក់​គ្រាប់បែក​នេះ​ព្យាយាម​បំផ្ទុះ​គ្រឿង​ផ្ទុះ​របស់​គាត់។​

ភោជនីយដ្ឋាន​ Village ជា​កន្លែង​នៃ​ការ​វាយ​ប្រហារ​ពីរ​លើក​កាល​ពី​ពេល​មុន​កាល​ពី​បី​ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​វាយ​ប្រហារ​មួយ​បាន​កើត​មាន​ឡើង​កាល​ពី​ខែកញ្ញា​ឆ្នាំ២០១២​ដែល​នៅ​ពេល​នោះ​មាន​មនុស្ស​១៥​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​ការ​វាយ​ប្រហារ​លើក​ទី​ពីរ​បាន​កើត​មាន​ឡើងកាល​ពី​ខែវិច្ឆិកា​នៃ​ឆ្នាំ​ដដែល​ដែល​នៅ​ក្នុង​នោះ​មនុស្ស​បួន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​ពីរ​លើក​នៅ​ជិត​ភោជនីយដ្ឋាន​នេះ៕