ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ​២៧១​ត្រង់​ចំណុច​មុខ​វត្ត​សន្សំ​កុសល​កំពុង​កកស្ទះ​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឱ្យ​ដឹង​ថា ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ​២៧១​ត្រង់​ចំណុច​មុខ​វត្ត​សន្សំ​កុសល​កំពុង​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង គិត​ត្រឹម​ម៉ោង​៩និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​មករា​ នេះ ។

គួរ​បញ្ជាក់​ថា ​ការ​កក​ស្ទះ​ចរាចរណ៍នៅ​លើ​កំណាត់​ផ្លូវ​២៧១ ​​គេ​សង្កេត​ឃើញភាគ​ច្រើន​​ផ្លូវ​ចុះ​ទៅ​ផ្លូវ​លំ​​ទាំង​ខាង​ឆ្វេង​និង​ខាងស្តាំង ​និង​ដោយសារ​តែ​រថយន្ត​ឬ​​​ម៉ូតូ​មួយចំនួន​ ​​មិន​គោរពច្បាប់​​ចរាចរណ៍បើក​បញ្ច្រាស​ទិស​ចរាចរណ៍​ ​​ឯរថយន្ត​មួយ​ចំនួន​ទៀត​ចត​​នៅ​ឯប​ខាង​ទ្រូង​ផ្លូវ​ ទើប​បណ្តាល​ឱ្យ​មានការ​កកស្ទះ​​បែប​នេះ ៕