រូបមន្តពិសេស! ជួយអ្នកឲ្យគេងលក់ក្នុងពេលតែ ១នាទី

លោកវេជ្ជបណ្ឌិត Andrew Weil អាចរកឃើញ​នូវដំណោះស្រាយ​ទាក់ទងទៅ​នឹងកង្វល់​ព្រួយបារម្ភ​របស់មនុស្សជាច្រើន ដែលតែងតែ​ជួបបញ្ហា​គេងមិនលក់នៅពេលយប់។ ប្រសិន​បើ​អ្នកមាន​បញ្ហា​នេះ អ្នកគួរ​តែព្យាយាមអនុវត្តតិចនិចទាំងនេះនឹងជួយឲ្យអ្នក​គេងលក់​ក្នុងពេលមតែ ១​ នាទី។ យូហ្គា និង​ការ​អនុវត្តន៍​ដកដង្ហើម​បានបំផុសគំនិត​លោកវេជ្ជបណ្ឌិត Weil ក្នុង​ការ​បង្កើតល្បិច​វេទមន្ត "ការធ្វើលំហាតប្រាណ​ដកដង្ហើម ៤-៧-៨”។​ លោកវេជ្ជបណ្ឌិត Weil បានរៀបរាប់ថា យុទ្ធសាស្ត្រ​មួយនេះ គឺមាន​លក្ខណៈ​សាមញ្ញ ហើយ​អាច​ធ្វើ​គ្រប់​ទីកន្លែង។ ដូចគ្នា​នេះផងដែរ វាមិនចំណាយពេលយូរ ហើយអ្នក​មិនចាំបាច់​មានឧបករណ៍ជំនួយអ្វីទាំងអស់។
 
រូបមន្តពិសេស! ជួយអ្នកឲ្យគេងលក់ក្នុងពេលតែ ១នាទី
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់វេជ្ជបណ្ឌិត Andrew Weil ៖
១. បញ្ចេញខ្យល់ដង្ហើម​ចេញ​តាមមាត់​ឲ្យអស់ ធ្វើឲ្យ​មានសម្លេងរន្ថើន​ខ្លាំងៗ។
២. បិទមាត់​របស់អ្នក ហើយដកដង្ហើម​ចូលតាមច្រមុះ​របស់អ្នក ដោយស្ងៀមស្ងាត់​ដើម្បី​តាំងអារម្មណ៍ (ផ្លូវចិត្ត) រាប់ចំនួន​ឲ្យបាន ៤ ដង។
៣. អត់ដង្ហើម​របស់អ្នកសម្រាប់រាប់ចំនួនឲ្យបាន ៧ ដង។
៤. បញ្ចេញខ្យល់ដង្ហើម​ចេញ​ទាំងអស់តាមរយៈមាត់ ធ្វើឲ្យ​មានសំឡេងរន្ថើនខ្លាំងៗរាប់​ចំនួនឲ្យ​បាន ៨ ដង។
៥. ឥឡូវដកដង្ហើម​ចូលជាថ្មីម្ដងទៀត ហើយធ្វើឡើវិញ​ឲ្យបាន ៣ ដង​បន្ថែម ចំនួនសរុបនៃការដកដង្ហើមឲ្យបាន ៤ ដង។
ការធ្វើលំហាត់ប្រាណនេះត្រូវ​បានគេសន្មត់ថា ការដកដង្ហើម​ដើម្បីបន្ថយ​ជីពចរបេះដូង និងធ្វើឲ្យ​ស្ងប់ចិត្ត។ លោកវេជ្ជបណ្ឌិត Weil ណែនាំ​អ្នក​ដើម្បី​ផ្ដោតទៅ​លើ​ការ​រក្សា​សមាមាត្រ​ឲ្យបាន​ត្រឹមត្រូវ និងការ​​ដកដង្ហើមចូល/ ការដកដង្ហើម​ចេញ ឲ្យបានខ្លាំង​ជារៀង​រាល់ពេល។ ប្រហែលជាស្ដាប់​មើលទៅ​វាហាក់ដូចជា​មានភាពងាយស្រួល​ ក្នុង​ការ​អនុវត្តន៍​យុទ្ធសាស្រ្ត​មួយនេះ ប៉ុន្តែអ្នកកុំទាន់​មើលស្រាលវា ប្រសិនបើមិនទាន់​បានអនុវត្តវា៕
ដោយ៖ Brugn
ប្រភព៖ healthywayoflife365

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តពិសេស! ជួយអ្នកឲ្យគេងលក់ក្នុងពេលតែ ១នាទី