ក្រុម​អាល់​កៃ​ដា​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦​នេះ​

​វ៉ាស៊ីនតោន​៖​អ្នកជំនាញ​សហរដ្ឋអាមេរិក​បានលើកឡើង​ថា ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​ដ៏​ល្បីល្បាញ កំពុងតែ​ត្រឡប់មក​មាន​សកម្មភាព​សាជាថ្មី ដែល​អាច​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ឆ្នាំ​២០១៦​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៥​នេះ​។​

​បើ​យោងតាម​សារព័ត៌មាន New York Times បាន​រាយការណ៍​ថា ជំរុំ​ហ្វឹកហាត់​របស់​ពួកគេ​កំពុងតែ​រីកដុះដាល​ជាខ្លាំង​ក្នុងប្រទេស អាហ្គានីស្ថាន ជាទី​តាំង​ដ៏​មាន​សុវត្ថិភាព និង​ជា​កន្លែង​ដែល​ពួកគេ​ធ្លាប់​រៀបចំ​គម្រោង​វាយប្រហារ​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​កន្លងទៅនេះ​។​

​ជាច្រើន​ឆ្នាំកន្លងមក ភ្នាក់ងារ​ស៊ើប​ការ​សហរដ្ឋអាមេរិក បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​គ្រប់គ្រង​តាមដាន​ទៅលើ​ក្រុម​ភេរ​វករ ព្រមទាំង​កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ​ដែល​បានធ្វើ​ឲ្យ​ពួកគេ​ចុះខ្សោយ​។ ប៉ុន្តែ​ក្នុង​ពេលនេះ ក្រុម​អាល់​កៃ​ដា បានចាប់ផ្តើម​លេចឡើង​សាជាថ្មី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការផ្តើម​សកម្មភាព​ជាថ្មី​នេះ បាន​កើតឡើង​ក្នុងអំឡុង​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​៕

ក្រុម​អាល់​កៃ​ដា​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦​នេះ​