អហ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ប៉ុនប៉ង់ប្លន់ម៉ូតូ ក្រោយទទួលបណ្តឹងពីជនរងគ្រោះ

ភ្នំពេញ៖ ករណីជនសង្ស័យ ០២នាក់ប៉ុនប៉ងវាយយកម៉ូតូ នៅចំនុចផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីវេលាម៉ោង០០ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយ ទទួលបានបណ្តឹងពីជនរងគ្រោះ ។ នេះបើតាមការចុះ ផ្សាយរបស់គេហទំព័រ អហ លើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ។

ប្រភពខាងលើបាន ចុះផ្សាយថា ជនសង្ស័យទាំងពីរខាងលើ ដែលប៉ុនប៉ងវាយប្លន់យកម៉ូតូនេះ មានឈ្មោះ ជា ឆាយឌេន ភេទប្រុស ២៣ឆ្នាំ ជាងមាស ស្នាក់នៅផ្ទះលេខ១៣៦ សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ និង យឹម ពុទ្ឋីវិរះ ភេទប្រុស ៣៩ឆ្នាំ លក់គុយទាវ ស្នាក់នៅផ្ទះលេខ៤០៩ ផ្លូវ២៨BT ក្រុម៣ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជិះម៉ូតូ១គ្រម៉ាក Honda C125 ពណ៌ក្រហម ស្លាកលេខ ស្វាយរៀង 1A.5176 ។

បើតាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា «មុនពេលកើតហេតុ រូបគេជាជនរងគ្រោះបានជិះម៉ូតូ ម្នាក់ឯងចេញពីផឹកស៊ីម្តុំបឹងត្របែក ពេលជិះមកដល់ផ្លូវ១០៥ ម្តុំលូទឹកស្អុយក៏មានមនុស្ស ១ក្រុមប្រហែល៧-៨នាក់ ជិះម៉ូតូប្រហែល 4-5 គ្រឿងបានដេញពីក្រោយជនរងគ្រោះ ថែមទាំងស្រែកថាចោរៗ ទើបជនរងគ្រោះជិះម៉ូតូរត់រហូតដល់ក្បែរក្លឹបថប ផ្លូវ២៧១ ទើបជនសង្ស័យដែលឃាត់ខ្លួនបានធាក់ម៉ូតូជនរងគ្រោះអោយដួល រួចចុះវាយក្រោយមកកំលាំង អហ ដែលល្បាតក្បែរនោះទៅដល់ ក៏ឃាត់បានជនសង្ស័យ០២នាក់និងដកហូតម៉ូតូ២គ្រឿង (Honda Magna ស្លាកលលេខ ភ្នំពេញ 1BR-9518និង Click ពណ៌ស ស្លាកលេខ ភ្នំពេញ 1O-1458)»។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ បញ្ចូនបន្ត ដើម្បីចាត់ការតាមនីតិវិធី៕

អហ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ប៉ុនប៉ង់ប្លន់ម៉ូតូ ក្រោយទទួលបណ្តឹងពីជនរងគ្រោះ