សម្ពោធ​អគារ​សិក្សា​ថ្មី​​ ​នៅ​សាល​បឋម​សិក្សា ​ម៉ឹង សំ​ផ​ន ​ស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀង ​៖ ​លោក​ជំទាវ​បណ្ឌិត ​ម៉ែ​ន ​សំ​អន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ ​និង​​អធិការ​កិច្ច អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​១​ខ្នង ២​ជាន់​ និង​១០​បន្ទប់​ ទីចាត់ការ​១​ខ្នង​៣​បន្ទប់ បង្គោល​ភ្លើង​ប្រើ​ផ្ទាំង​សូ​ឡា១០​បង្គោល ​បង្គន់​អនាម័យ​៨​បន្ទប់​ និង​សមិ​ទ្ធផល​នានា​​ ​​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​មក​រា​ ២០១៦​ នៅ​សាលា​បឋម​សិក្សា​ ម៉ឹង​ សំ​ផ​ន ​ស្ថិត​នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ។​

ក្នុង​ពិធីសម្ពោធ​នេះដែរ ​ក៏​​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ លោកនាយ​ឧត្តមសេនីយ៍​ ម៉ឹង​ សំ​ផ​ន ​និង​លោក​ជំទាវ ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក​អភិបាល​អភិបាលរង​ខេត្ត​ មន្ត្រីរាជការ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់​​ ។

ក្នុង​ឱកាសនេះ​ដែរ​ ក៏​មាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យស ជូន​សប្បុរសជន​​សរុប​ជាង​៣០​រូប​ផង​ដែរ ៕​