ក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុន​ ៤០​ លាន​ដុល្លារ ដាំ​ម្រេច​

​មាន​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េខាងត្បូង​មួយ ឈ្មោះ វែ​លបាយ​អូ បាន​ដាក់ទុន​ទឹកប្រាក់​ប្រមាណ​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​ការដាំ​ម្រេច​នៅ​ខេត្តមណ្ឌលគិរី និង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​គំរោង វិនិយោគ​នេះ បាននិងកំពុង​ដំណើរកា​រលើ​ផ្ទៃដី​ប្រមាណ​ជា ៥០០​ហិកតា នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

ក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុន​ ៤០​ លាន​ដុល្លារ ដាំ​ម្រេច​

លោក គីម យាំង​ជុង អគ្គនាយក​ក្រុមហ៊ុន វែ​លបាយ​អូ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន វែ​លបាយ​អូ របស់លោក ដែល​បាន​មក​ធ្វើការ​វិនិយោគ​ទៅលើ​ដំណាំ​ម្រេច នូវ​ទឹកប្រាក់​ចំនួន​៤០​លាន​ដុល្លា​នេះ គឺជា​ទុន​បានមកពី​ប្រទេស​កូរ៉េខាងត្បូង ផ្តោត​យ៉ាងសំខាន់ ទៅលើ​កសិផល កសិកម្ម​ជា​ចំបង ជាពិសេស​គឺ​ដំណាំ​ម្រេច​។បន្ទាប់ពី​ក្រុមហ៊ុន​ទទួលបាន​នូវ​ភាពជោគជ័យ ក្រុមហ៊ុន​នឹង​ពង្រីក​ទីផ្សារ​របស់ខ្លួន​ទៅកាន់ ទីផ្សារ​ពិភពលោក ដែល​ទាមទា​និង​សម្រេច​ឱ្យបាន​នូវ​គុណភាព​ខ្ពស់​។ ដោយ​ក្រុមហ៊ុន វែ​លបាយ​អូ បង្កើត​ស្លាក​យីហោ​ខ្លួនឯង​និង​ដាក់ឈ្មោះ​តំណាង​តែមួយគត់​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន នឹងមាន​គំរោង​នាំចូល​នូវ​បច្ចេកវិទ្យា និង​ជំនាញ​កសិកម្ម​ទំនើប​របស់​ប្រទេស​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ​។​

ក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុន​ ៤០​ លាន​ដុល្លារ ដាំ​ម្រេច​

ក្នុងនោះ​លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្តទៀតថា ក្រុមហ៊ុន​នឹងធ្វើ​ការបង្កើត​កសិដ្ឋាន​ម្រេច ដ៏​ធំជាងគេ​នៅលើ​ពិភពលោក មិនមែន​តែ​នៅ​ប្រទេស​កម្ពុជា​នោះទេ​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តមណ្ឌលគិរី នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​នេះ ខាង​ក្រុមហ៊ុន​នឹងធ្វើ​ការលើក​ស្ទូ​យ ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ឈានទៅរក​ការរីកចំរើន និង​ភាពប្រសើរឡើង​។​

ក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុន​ ៤០​ លាន​ដុល្លារ ដាំ​ម្រេច​

​សព្វថ្ងៃ​ក្រុមហ៊ុន​មាន​បុគ្គលិក និង​កម្មករ​ចំនួន​ជាង ១០០​នាក់ ក្រម​ហ៊ុន​បាន​អនុវត្តន៍​គម្រោង​ដាំ​ដំណាំ​ម្រេច​នេះ បាន​ជិត ២០​ហិកតា ហើយ ដោយ​គិត​ចាប់តាំងពី​ពេល​ដំណើរការ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥​មក​។ លោក​អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​នូវ​ការកោតសរសើរ​រាល់​ក្រុមហ៊ុន​នានា ដែល​មក​ធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ មិន​ថា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​នោះទេ សំខាន់​គឺ​ក្រុមហ៊ុន​ទាំងនោះ អនុវត្ត​ទៅតាម​បទដ្ឋាន​ច្បាប់​៕ សុថា​ត់​

ក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុន​ ៤០​ លាន​ដុល្លារ ដាំ​ម្រេច​

ក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុន​ ៤០​ លាន​ដុល្លារ ដាំ​ម្រេច​