របៀប​បើក​អោយ​មាន Emoji នៅ​លើ Keyboard សម្រាប់កុំព្យូទ័រ!

ដូចដែលប្រិយមិត្ត ទាំងអស់គ្នា ធ្លាប់បានដឹង ស្រាប់មក ហើយថា ការប្រើប្រាស់ រូបសញ្ញា emoji គឺកំពុងតែ មានការ ពេញនិយម យ៉ាងខ្លាំង ក្នុងពេល បច្ចុប្បន្ននេះ ដោយវា អាចបង្ហាញ អារម្មណ៍ របស់យើង ជំនួស អក្សរបាន ហើយក៏ រឹតតែ ធ្វើអោយ មានភាព ស្និទ្ធស្នាល ជាងមុន បន្ថែមទៀត ផងដែរ។

របៀប​បើក​អោយ​មាន Emoji នៅ​លើ Keyboard សម្រាប់កុំព្យូទ័រ!

យ៉ាងណាមិញ លោកអ្នក ធ្លាប់តែឃើញ និងប្រើប្រាស់វា តែនៅលើ ស្មាតហ្វូន តែប៉ុណ្ណោះ មែនអត់! ដោយឡែក នៅក្នុងពេល នេះដែរ ខេមបូ នឹងបង្ហាញ ពីរបៀប ប្រើប្រាស់វា នៅលើកុំព្យូទ័រ វិញម្តង ហើយវិធីនេះដែរ នឹងផ្តល់ភាព ងាយស្រួល ទៅដល់ មិត្តអ្នកអាន មួយចំនួន ដែលនិយមប្រើ កុំព្យូទ័រ ជាងទូរស័ព្ទ។ ដូចនេះ ដើម្បីកុំអោយ ចំណាយពេល យូរជាងនេះ សូមតាមដាន ជាមួយយើងខ្ញុំ ឥឡូវនេះ ទាំងអស់គ្នា!!

តម្រូវការ

  • ដំណើរការដោយ Windows 7, 8, 8.1 និង 10

វិធីកំណត់ និងប្រើប្រាស់

  • Right Click នៅលើ Taskbar > រួចចុច លើពាក្យ “Show Touch Keyboard Button” > ពេលនោះ វានឹងបង្ហាញ Logo Keyboard តូចមួយ នៅជិតកន្លែង “ម៉ោងថ្ងៃខែឆ្នាំ” > ដូចនេះ សូមចុចលើ Logo Keyboard នោះ > បន្ទាប់មក វានឹង លោតផ្ទាំង Keyboard មួយឡើងមក ជាក់ជា មិនខាន
  • សូមក្រឡេករកមើល និងចុចលើ រូបសញ្ញា emoji ញញឹម > ពេលនោះ វានឹងបង្ហាញ ជម្រើសអោយ អ្នកជ្រើស រើសតែម្តង > ហើយដើម្បីអាច ប្រើប្រាស់បាន គ្រាន់ចុច Cursor ទៅលើ កន្លែងដែល ចង់វាយបញ្ចូល > រួចយកមក Mouse ទៅចុចលើ រូបសញ្ញា emoji ណាមួយ ជាការស្រេច។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

វិធីនេះ អាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ រាល់ពេល ដែលអ្នក ចង់វាយបញ្ចូល រូបសញ្ញា emoji ណាមួយ ក្នុងនោះ។ ហើយក៏សូម បញ្ជាក់ ដែរថា វាមិនបញ្ចេញ ពណ៌ភ្លាមៗទេ លុះត្រាផ្ញើ ទៅកាន់ ភាគីម្ខាងទៀតសិន។ សម្រាប់ចម្ងល់ផ្សេងៗ អាចបញ្ចេញ ជាមតិ នៅខាងក្រោម នេះបាន!!!

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 9:49 AM, 03 January
  • ប្រភព: YouTube
  • Tag: ចំណេះដឹងទូទៅ