ទម្លាប់​ធ្វើ​បែប​នេះ​ជា​រឿយៗ អាច​បំផ្លាញ​តម្រង​នោម​របស់​អ្នក​បាន​យ៉ាងងាយ!

ទម្លាប់​ធ្វើ​បែប​នេះ​ជា​រឿយៗ អាច​បំផ្លាញ​តម្រង​នោម​របស់​អ្នក​បាន​យ៉ាងងាយ!

តម្រងនោម គឺជាសរីរាង្គមួយ ដែលជួយថែរក្សា ដំណើរការនៃ ទឹកនោម នៅក្នុងរាងកាយ របស់យើង ដោយការត្រង កាកសំណល់ នៃរាងកាយ និងការលើស នៃទឹក។ យ៉ាងណាមិញ​ មានមនុស្ស ជាច្រើន គិតថាវា ជាផ្នែក មិនសូវ សំខាន់មួយ ក៏ប៉ុន្តែ ជារៀងរាល់ឆ្នាំ មានមនុស្ស រាប់លាននាក់ ត្រូវបាន ស្លាប់ ដោយសារ ជំងឺតម្រង នោមនេះ។ ហើយការដែល ធ្វើអោយមាន ជម្ងឺតម្រងនោម នេះកើត ឡើងនោះ គឺដោយសារតែ សកម្មភាព ជាទម្លាប់ប៉ុន្មាន យ៉ាងនេះ ធ្វើអោយយើង កើតជម្ងឺនេះ ដោយមិន ដឹងខ្លួន។ ចង់ដឹងថា ទម្លាប់ទាំងនោះ មានអ្វីខ្លះ សូមតាមដាន ទាំងអស់គ្នា!

  1. ផឹកទឹកមិនគ្រប់គ្រាន់
  2. ប្លោកនោមពេញ ក្នុងរយៈពេលវែង

និយាយអោយងាយស្រួលយល់ គឺការទប់នោម មិនព្រមនោម។

  1. ការប្រើប្រាស់នូវជាតិសូដ្យូមច្រើនពេក

ការទទួលទាន ជាតិប្រៃច្រើនពេក ដូចជាអំបិល អាចធ្វើអោយ តម្រងនោម ច្រោះយក ជាតិសូដ្យូម ក្នុងរយៈពេលយូរ។

  1. ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក

នៅពេលយើងស្រេកទឹក យើងជាញឹកញាប់ ជ្រើសរើសយក ភេសជ្ជៈ ផ្សេងៗទៀត ជាងទឹក ដែលក្នុង នោះ មានដូចជា ទឹកសូដា និងកាហ្វេ ដែលផ្ទុក ទៅដោយ សារធាតុកាហ្វេ អ៊ីនច្រើន។ ការដែល ទទួលទាន ជាតិកាហ្វេច្រើន នេះហើយ ធ្វើអោយ សម្ពាធឈាម ឡើងខ្ពស់ ហើយបាន ដាក់សម្ពាធ ទៅលើ តម្រងនោម។

  1. បរិភោគអាហារដែលមានជាតិប្រូតេអ៊ីនច្រើនពេក

ព្រោះតែ បរិភោគអាហារ ដែលមានជាតិ ប្រូតេអ៊ីន ច្រើនពេក ដូចជា សាច់ក្រហម ជាដើម ធ្វើអោយ ការរំលាយអាហារ មានការ កើនឡើង ទៅលើ តម្រងនោម ដែលនេះ ក៏ជាផល ប៉ះពាល់ មួយផ្នែកដែរ។

  1. ផឹកគ្រឿងស្រវឹងច្រើនពេក

ដោយសារតែ ក្នុងគ្រឿងស្រវឹង ផ្ទុកទៅដោយ ជាតិពុលច្រើន ដែលអាចបំផ្លាញ តម្រងនោម របស់យើង បាន យ៉ាងងាយ។

  1. ជក់បារី

បើតាមអង្គការ CDC បានអោយ ដឹងថា ការជក់បារី ជាទម្លាប់មួយ ធ្វើអោយ ប៉ះពាល់ ដល់សរីរាង្គ ស្ទើរតែ ទាំងអស់ នៅក្នុង រាងកាយ ហើយក្នុងនោះ ក៏មាន តម្រងនោម ផងដែរ។

  1. មិនព្យាបាលជម្ងឺផ្តាសាយធម្មតា និងជម្ងឺផ្តាសាយធំ

យោងទៅតាម ការសិក្សាមួយចំនួន បានអោយ ដឹងថា មនុស្សភាគច្រើន កើតជម្ងឺ តម្រងនោម ដោយសារតែ ពួកគេ មិនព្រម សម្រាក នៅពេលដែល ពួកគេឈឺ។

  1. គេងមិនបានគ្រប់គ្រាន់

ពេលដែលយើងកំពុងគេងនោះ សរីរាង្គនៃជាលិកា នឹងដំណើរការ ដូចនេះ ប្រសិនបើអ្នក គេងមិនបានគ្រប់ គ្រាន់នោះ អ្នកអាច នឹងភ្ញាក់ នូវពាក់កណ្តាល នៃដំណេក ដែលធ្វើអោយ ប៉ះពាល់ នៃដំណើរការ របស់ សរីរាង្គជាលិកា ហើយបន្ត ធ្វើអោយ មានការ ខូចខាត ទៅដល់ តម្រងនោម និងសរីរាង្គ ផ្សេងៗទៀត ផងដែរ។

ទម្លាប់​ធ្វើ​បែប​នេះ​ជា​រឿយៗ អាច​បំផ្លាញ​តម្រង​នោម​របស់​អ្នក​បាន​យ៉ាងងាយ!

ដូចនេះ ប្រសិនបើ អ្នកកំពុងតែ មានទម្លាប់ ដូចការ រៀបរាប់ ខាងលើ នេះនោះ គួរតែបញ្ឈប់ ឬកាត់បន្ថយ ភ្លាមៗទៅ ដើម្បីកុំអោយ ស្ថានភាព ឈានទៅមុខ កាន់តែ ធ្ងន់ធ្ងរ ជាងនេះ ទៀតអី។ អ្នកក៏គួរតែ ទៅពិគ្រោះ ជាមួយគ្រូពេទ្យ បន្ថែមទៀត បានផងដែរ ដើម្បីស្វែងយល់ អោយកាន់ តែច្បាស់ ពីវិធី ទប់ស្កាត់ ជម្ងឺនេះ បន្ថែមទៀត។

  • ដោយ: Mai
  • 9:55 AM, 03 January
  • ប្រភព: Your Stylish Life
  • Tag: សុខភាព