ប្រសិន​ជា​អ្នក​មាន​ទំលាប់​ខាំ​ក្រចក​ដៃ គួរ​តែ​បញ្ឈប់​វា​ទៅ​ទើប​ជា​ការ​ល្អប្រសើរ!

ការទំលាប់ ខាំក្រចកដៃ គឺជាទំលាប់មួយ ដែលអ្នកគួរតែ ចៀសវាង អោយឆ្ងាយពីវា ទើបជាការ ល្អប្រសើរ ព្រោះការ ខាំក្រចកដៃ វាជារឿងមួយ ដែលធ្វើអោយ មានការ ប៉ះពាល់ ដល់សុខភាព របស់អ្នក ជាខ្លាំងរហូតដល់ មានការ បាត់បង់ ជីវិត ថែមទៀត ផងដែរ។

ប្រសិន​ជា​អ្នក​មាន​ទំលាប់​ខាំ​ក្រចក​ដៃ គួរ​តែ​បញ្ឈប់​វា​ទៅ​ទើប​ជា​ការ​ល្អប្រសើរ!

ជាការពិត ណាស់ដូចជា លោក John Gardener ដែលមានអាយុ 40 ឆ្នាំ ហើយគាត់ មានទំលាប់មួយ គឺចូលចិត្ត ខាំក្រចកដៃ របស់គាត់ ជានិច្ច។ គាត់ក៏ធ្លាប់ បានទៅជួប វេជ្ជបណ្ឌិត ផងដែរ អំពីបញ្ហានេះ ហើយ វេជ្ជបណ្ឌិត បានណែនាំគាត់ អោយឈប់ ធ្វើបែប នេះទៅ ព្រោះវា ជាទង្វើ មួយដែល មិនល្អ និងអាចទទួល រងផល ប៉ះពាល់ ខ្ពស់រហូតដល់ គាំងបេះដូង ដល់ថ្នាក់ បាត់បង់ ជីវិតក៏ មានដែរ។

ទោះជាយ៉ាង ណាក្តី គាត់មិនបាន ស្តាប់តាមសំដី របស់វេជ្ជ បណ្ឌិត នោះទេ នៅតែ បន្តការ ខាំរហូតទាល់តែ ចេញឈាម តែម្តង ហើយគាត់ ក៏បានទៅ ព្យាបាល។ ក្រោយមក ក្រចកដៃ របស់គាត់ ចាប់ផ្តើម មាន ស្ថានភាព​ អាក្រក់ទៅៗ ហើយគាត់ក៏ មានអារម្មណ៍ បាក់ទឹកចិត្ត ពេលបាន ឃើញក្រចកដៃ របស់គាត់បែបនេះ ដែលមិនបាន ស្តាប់សំដីរបស់ លោកវេជ្ជបណ្ឌិត។ ហើយក្រចកដៃ នៅតែ ហូរឈាម ថែមទាំងមាន ឆ្លងមេរោគ ទៀតផង បើទោះបីជា គាត់បាន ព្យាបាលរួច ហើយក៏ដោយ ហើយវិធីសាស្ត្រ ដ៏ល្អបំផុត គឺមាន តែកាត់ ម្រាមដៃ ចោលតែប៉ុណ្ណោះ ទើបបានជា ល្អប្រសើរ ឡើងវិញ។ មិនយូរ ប៉ុន្មានដល់ ថ្ងៃ ខួបកំណើត របស់គាត់ គាត់ក៏បាន ទទួលរង ជំងឺគាំង បេះដូង ហើយក៏ បានស្លាប់ បាត់បង់ជីវិត តែម្តងទៅ។

បន្ទាប់ពីអាន សាច់រឿង របស់លោក John ហើយតើ ប្រិយមិត្ត គិតបែប ណាដែរ?​ ប្រសិនជាអាច គួរតែបញ្ឈប់ ទំលាប់អាក្រក់ បែបនេះ វាមិន ល្អនោះទេ ចៀសវាង មានស្ថានភាព ដូចជាលោក John។

  • ដោយ: Sambath
  • 10:07 AM, 03 January
  • ប្រភព: Just Healthy Lifestyle
  • Tag: សុខភាព
  • ប្រសិន​ជា​អ្នក​មាន​ទំលាប់​ខាំ​ក្រចក​ដៃ គួរ​តែ​បញ្ឈប់​វា​ទៅ​ទើប​ជា​ការ​ល្អប្រសើរ!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/03  Category:សុខភាព