បុរសម្នាក់ដាច់ចិត្ត ចងក ធ្វើអត្តឃាត ចោលក្រុមគ្រួសារ ពីព្រោះគ្មានលុយ សងអង្គការ

កំពត៖ ដោយសារគ្មានលុយ សងទៅអង្គការ ទើបធ្វើឲ្យបុរសម្នាក់ ដាច់ចិត្តជិះម៉ូតូទៅចងក លើដើមអម្ពិល ចំណុចដាស់ស្គ ស្ថិតក្នុងភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត កាលពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថាជនរងគ្រោះ ឈ្មោះឡាង សាវុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ មន្ត្រីដដែល បន្តថាជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ សំដៅទៅចងក សម្លាប់ខ្លួន នៅលើដើមអម្ពិល ក្នុងភូមិសាស្ត្រចំណុចខាងលើ ដោយសារជំពាក់លុយអង្គការច្រើនពេក។

ក្រោយសមត្ថកិច្ចនគរបាល បានចុះធ្វើកោសល្យវិច្ច័យរួច បញ្ជាក់ថា ជនរងគ្រោះ ពិតជាចងកធ្វើអត្តឃាត ដោយសារជំពាក់លុយគេមែន គឺមិនមែនជាករណីប្លន់ ឬឃាតកម្មទេ៕

បុរសម្នាក់ដាច់ចិត្ត ចងក ធ្វើអត្តឃាត ចោលក្រុមគ្រួសារ ពីព្រោះគ្មានលុយ សងអង្គការ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត