ស្លាប់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍ ជិះម៉ូតូទៅបុកនិងឃឿនចែកផ្លូវ នៅផ្លូវវ៉េងស្រេង

ភ្នំពេញ​: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ ម្នាក់ឯង ក្នុងល្បឿន លឿនតាមបណ្តោយផ្លូវវេងស្រេង ទៅបុកនិងឃឿនដាក់ចែកផ្លូវ បណ្តាលអោយដួលរួចបោកក្បាលទៅហ្នឹងថ្នល់ ត្រង់ច្រកចូលទៅភូមិព្រៃល្វា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីម៉ោងជិត៧យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។

បើតាមសាច់ញាតិរបស់ជនរងគ្រោះ បានអោយដឹងថា យុវជនដែលជួបគ្រោះថ្នាក់នេះ ឈ្មោះយន វុទ្ធី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សពត្រូវបានប្រគល់ជួនទៅសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯម៉ូតូវិញ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរនបាល ចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាលក្រុងភ្នុំពេញ៕

ស្លាប់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍ ជិះម៉ូតូទៅបុកនិងឃឿនចែកផ្លូវ នៅផ្លូវវ៉េងស្រេង

ស្លាប់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍ ជិះម៉ូតូទៅបុកនិងឃឿនចែកផ្លូវ នៅផ្លូវវ៉េងស្រេង