វីរៈ ស៊ីថៃទឹក ១ ឯ ប៊ុនឌឿនស៊ីទឹក ៤ទាំងព្រលឹងចុងសក់

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​អ៊ុង វីរៈ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Yorth Dachhaឲ្យ​សន្លប់​នៅ​ទឹក​ទី ១ ក្នុងការ​ប្រកួត​នា​ព្រឹក​ថ្ងៃទី​៣​មករា​លើស​ង្វៀន SEA-TV ។​

​    ​Yorth Dachha បានចាប់ផ្ដើម​វាយប្រហារ​លើ​វីរៈ​មុន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​វីរៈ​ឆួលចុងច្រមុះ ​ចាប់ផ្ដើម​វាយ​ប្រ​ហារ​វិញ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​រូបនេះ​ដួលសន្លប់​នៅ​ចុង ​ទឹក​ទី ១​ក្រោក​លែងរួច​តែម្ដង ។​

​    ​ចំពោះ​វៀត ប៊ុន​ឌឿ​ន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​យ៉ាង​តឹងតែង​ជាមួយ​អ្នក​ ប្រដាល់​ថៃ​Yorth Sanan តាំងពី​ទឹក​ទី ១ មកម្ល៉េះ ។​

​    ​ការ​វ៉ៃ​ចេញ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រហាក់ប្រហែលគ្នា​តែ​ប៊ុន​ឌឿ​ន​វ៉ៃ​មិនសូវ​ចំ​គោលដៅ មិន​តែ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​ស្រុត​កម្លាំង​អស់​តែម្ដង​នៅ​ទឹក​ទី ៤ គឺ​នៅសល់តែ​កម្លាំងចិត្ត​ប៉ុណ្ណោះ ។ ប៊ុន​ឌឿ​ន​បាន​វាយ​ប្រហា​ជើង​ក្រោម​អ្នក​ប្រដាល់​ថៃ​រូបនេះ​មួយ​ជើង​ ចុងក្រោយ​បានសម្រេច​ដោយ​ជោគជ័យ​ធ្វើ​ឲ្យ​ជើងឆ្វេង​របស់​Yorth Sanan មាន​បញ្ហា​មិនអាច​បន្ត​ការប្រកួត​បាន​ទៀត ។​

​    ​វៀត ប៊ុន​ឌឿ​ន​បានទទួល​ជ័យជំនះ​លើ Yorth Sanan នៅ​ទឹក​ទី ៤​ដោយសារ​សំណាងល្អ​តែម្ដង ។​