សមត្ថកិច្ច​ ​បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ដែល​ប្រមូល​ផ្តុំគ្នា ​នៅ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​

ភ្នំពេញ: ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ បាន​បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព កម្មករ និង​ព្រះសង្ឃ ដែល​បាន​ប្រមូលផ្តុំ​គ្នា​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦​នេះ។ ការជួបជុំនោះ ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវ​វ៉េងស្រេង​។ នៅក្នុង​ការ​បំបែក គឺ​មិនមាន​ការ ប្រើ​អំពើហិង្សា​ណាមួយ​នោះទេ គ្រាន់តែសមត្ថកិច្ច ចាប់សែង និងរុញ​ច្រាន​ក្រុមអ្នក​ជួបជុំ ចេញពីផ្លូវវេងស្រេង ទៅកាន់ផ្លូវដួងងៀប​។​
​    ​
​ជាការ​កត់សម្គាល់​រាល់​ការប្រមូលផ្តុំ​នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង គឺ​ត្រូវបាន​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ជាច្រើន​នាក់​បានដាក់​ពង្រាយ ទាំង​ស៊ីវិល និង​ឯកសណ្ឋាន និង​បាន​ធ្វើ​បំបែក​មិន​ឲ្យ​ជួបជុំ​ធ្វើ​ពិធី​នោះទេ​។

​អភិបាល រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​សហជីព​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​ជួបជុំគ្នា​នៅ​ជិត​សួន​វឌ្ឍនៈ និង​សួន​ឧស្សាហកម្ម ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ ដែល​បាន​
​ស្លាប់​ ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា ​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃអាទិត្យ ទី​៣ ខែមករា ឆ្នាំ​២០១៦ នោះទេ​។​

ជាមួយនឹង​ការមិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ប្រារព្ធ​ពិធី លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​ជន​ណា​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សាធារណៈ​។​

​នៅក្នុង​លិខិត​របស់​លោក ប៉ា សុជាតិ​វង្ស ជម្រាបជូន​អភិបាលខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​២ ខែមករា បាន​ឲ្យ​ដឹងថា តាម​ប្រភពព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែមករា មាន​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន គ្រោង​ប្រើប្រាស់​ការជួបជុំ​ដោយ​ខុសច្បាប់​តាម​រូបភាព​សាសនា ដើម្បី​ប្រារព្ធ​ពិធី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​បាត់បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ តាម​ណ្តោ​យ​ផ្លូវ​ចោមចៅ​
( ផ្លូវ​វ៉េ​ថ​ស្រេង​)​។ ដើម្បី​រក្សា​នូវ​សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់ និង​របៀប​រៀ​រយ ពិសេស​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​នោះ សាលា​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖​មិន​អនុញ្ញាត​រៀបចំ​ការជួប​ជុំណា​តាម​​ទី​​​សា​ធាណៈ​​ក្នុង​តំបន់​នោះឡើយ។

លិខិត បើ​មានការ​ស្នើសុំ​ពី​សមាគម​ ឬ​អង្គការក្រៅរដ្ឋាភិបាល​រៀបចំ​ពិធី​ខាងលើនេះ សាលាខណ្ឌ​ត្រូវ​ណែនាំ​ឲ្យ​ប្រារព្ធ​ពិធី​តាមបែប​សាសនា​នៅ​ទីតាំង​វត្ត​អារាម ឬ​ទំនាក់​ទំនង​ដោយផ្ទាល់​ជាមួយ​គ្រួសារ​ជនរងគ្រោះ ​ដើម្បី​រៀបចំ​ពិធី​នៅតាម លំនៅស្ថាន​នីមួយៗ​។ ចំពោះ​ជន​ណា​ ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ដូច​បាន​ពោល​ខាងលើ​ត្រូវ​ចាត់វិធានការ​តាមផ្លូវច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​៕

សមត្ថកិច្ច​ ​បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ដែល​ប្រមូល​ផ្តុំគ្នា ​នៅ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​

សមត្ថកិច្ច​ ​បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ដែល​ប្រមូល​ផ្តុំគ្នា ​នៅ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​

សមត្ថកិច្ច​ ​បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ដែល​ប្រមូល​ផ្តុំគ្នា ​នៅ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​