រដ្ឋលេខាធិការក្រសួងការពារជាតិនាំយកអំណោយ ជូនដល់អនុសាខាកាកបាទក្រហម ក្រុងបាវិត ខេត្តស្វាយរៀង

ស្វាយរៀង: លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ បាននាំយកនូវអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន យកទៅប្រគល់ជូនដល់ អនុសាខាកាកបាទក្រហម ក្រុងបាវិត ខេត្តស្វាយរៀង។

លោក ម៉ឹង សំផន បានមានប្រសាសន៍បន្តថាៈ ការនាំយកអំណោយមកនាពេលនេះ គឺដើម្បីឱ្យមានលទ្ធភាពសំរាប់ក្នុងការចុះជួយបន្ទាន់នៅពេលមានគ្រោះមហន្តរាយ
ផ្សេងៗដែលកើតមានឡើងហើយនាពេលកន្លងមកអនុសាខាកាកបាទក្រហម
ក្រុងបាវិតក៏ជួបការលំបាកខ្លះដែរក្នុងការគៀងគរប្រមូលនូវធនធានដើម្បីយកមកទុក
សំរាប់ដោះស្រាយជូនដល់ជនរងគ្រោះ។

លោកសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអភិបាលក្រុងបាវិតក៏ដូចជា
សប្បុរសជនទាំងអស់ដែលនាពេលកន្លងមកបានខិតខំជួយស្វះស្វែងរកនូវជំនួយនានា
ផងដែរសំរាប់ជួយដល់ជនរងគ្រោះ។

អំណោយដែលយកទៅចែកជូនដល់អនុសាខាកាកបាទក្រហមក្រុងបាវិតនាពេលនេះ
រួមមានៈអង្ករ៥តោន មី១០០កេស សារុង១០០ ក្រមា១០០ ត្រីខកំប៉ុង៣កេសធំ និងថវិកាចំនួន៥លានរៀលផងដែរ។

លោក ម៉ឹង  សំផន និង លោកជំទាវរួមនិងក្រុមការងារក៏បានអព្ជើាញ ចុះសួរសុខទុក្ខ ដល់បងប្អូនកម្មករកម្មការិនីរោងចក្រដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៏
ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងផងដែរដែលម្នាក់ៗទទួល
បានសារ៉ុងមួយ ក្រមាមួយមីមួយកេសនិងថវិកាចំនួន ៥ម៉ឺនរៀល៕