ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​យក​ម៉ូតូ​

​ខេត្តសៀមរាប​៖​ជនដៃដល់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១​កាលពី​រសៀល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ​។​

​គួរ​បញ្ជាក់ថា ក្មេងប្រុស​មិនទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់ ត្រូវបាន​ចោរប្លន់​កាប់សម្លាប់ យ៉ាង​សាហាវ​ឃោ​ឃៅ ដើម្បី​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-6878 នៅ​រសៀល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។​

​ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន ទី​១-​ឈ្មោះ អ៊ាំ​ង សូ​យ ភេទ​ប្រុស អាយុ​៨​ឆ្នាំ ភូមិ​គោក​ដូង​ថ្មឹ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​, ២-​ឈ្មោះ មាឌ យ៉ា ភេ​ប្រុស អាយុ​១៣​ឆ្នាំ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង​៣-​ឈ្មោះ មិច ក្អាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ភូមិ​គោក ត្របែក​ឃុំ គោក​ដូង​៕

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​យក​ម៉ូតូ​
ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​យក​ម៉ូតូ​